ដឹងអត់ក្នុងថ្ងៃដំបូងប៉ូលីសឃាត់យានយន្ដល្មើសច្បាប់ជាង ៥ ៣០០ គ្រឿង
បន្ទាប់ពីការបញ្ជាបីសំណាក់លោក ឧត្តមសេនីយ៍ ជួន សុវណ្ណ កងកម្លាំងប៉ូលីសបានធ្វើការឃាត់បានយានយន្តល្មើសច្បាប់ចំនួន ៥៣៦៥ គ្រឿងដែលភាគច្រើនជាម៉ូតូដែលបើកបរល្មើសច្បាប់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។


យ៉ាងណាមិញចាប់តាំងពីថ្ងៃទី ៥ មកក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ ក៏មានយានយន្តបើកបរល្មើសច្បាប់មិនក្រោមមួយរយគ្រឿងឡើងក្នុងរាជាធានីភ្នំពេញ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៨កន្លងមកនេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានបើកយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍បានត្រួតពិនិត្យឃើញមានយានយន្ដចំនួន ៥ ៣៦៥ គ្រឿង នៅទូទាំងប្រទេសដែលភាគច្រើនជាម៉ូតូបានបើកបរល្មើសច្បាប់ចរាចរណ៍ ។



ជាមួយគ្នានេះដែរមានយានយន្ដចំនួន ២ ៧៥៨ គ្រឿង បានបង់ការផាកពិន័យរួចហើយ ក្នុងនោះមានយានយន្ត ៥៩៥ គ្រឿង អត់មួក ៤៣៥ គ្រឿង អត់កញ្ចក់ ១៣៩ គ្រឿង និង យានផ្សេងៗ ២១ គ្រឿង។


ដោយឡែកនៅក្នុងរាជធានីភ្នំពេញឃាត់យានយន្ដបើកបរបញ្ច្រាសទិស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ ចំនួន ៤៧៨ គ្រឿង ក្នុងនោះរថយន្ដចំនួន ៧ គ្រឿង ម៉ូតូចំនួន ៤៣៤ គ្រឿង និង រ៉ឺម៉កកង់បីចំនួន ៣ គ្រឿង ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា