៨ថ្ងៃដំបូងក្នុងខែមករា នគរបាលត្រួតពិនិត្យយានយន្តទូទាំងប្រទេសជិត៤ម៉ឺនគ្រឿង រកឃើញយានយន្តល្មើសជាង៦ពាន់គ្រឿង អបំរជាង២ពាន់គ្រឿង និងពិន័យជាង៤ពាន់គ្រឿង
723 Views
January 9, 2018
Tags: នគរបាល
រយៈពេល៨ថ្ងៃដំបូងក្នុងខែមករា ឆ្នាំ២០១៨នេះ នគរបាលត្រួតពិនិត្យយានយន្តទូទាំងប្រទេសចំនួន៣៧,៩១៧គ្រឿង (ម៉ូតូ៦៣%) រកឃើញយានយន្តល្មើសច្បាប់ ៦,៤៦៣គ្រឿង អប់រំ២,៤២៤គ្រឿង និងពិន័យ៤០៣៩គ្រឿង (ម៉ូតូ៩៦%)។

ដោយឡែកសម្រាប់ការត្រួតពិនិត្យមួក និងកញ្ចក់វិញ រយៈពេល៨ថ្ងៃមកនេះ ពិនិត្យបាន ១៧,៧១៧គ្រឿង អប់រំ៥៣២គ្រឿង និងពិន័យ៣,២៣៥គ្រឿង ក្នុងនោះអត់មួក២,៣៩៦គ្រឿង និងគ្មានកញ្ចក់៧៥០គ្រឿង និងល្មើសផ្សេងៗ៨៩គ្រឿង។

ចំពោះរាជធានីភ្នំពេញវិញ រយៈពេល៨ថ្ងៃកន្លងមកនេះ នគរបាលឃាត់យានយន្តល្មើសសរុប ចំនួន១,៩២៤គ្រឿង ក្នុងនោះយានយន្តជិះបញ្ច្រាស៩១៦គ្រឿង មិនពាក់មួកសុវត្ថិភាព ៧៦៤គ្រឿង មិនដាក់កញ្ចក់១៩២គ្រឿង មិនមានស្លាកលេខ២២គ្រឿង និងអត់មានមួក និងកញ្ចក់២៣គ្រឿង៕
ប្រភព៖ freshnews
Tags: នគរបាល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា