សន្តិភាព ! បងប្អូនកូរ៉េទាំងពីរចាប់ផ្តើមកិច្ចប្រជុំលើប្រធានបទកីឡាអូឡាំពិក

670 Views
January 9, 2018

ប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើការប្រជុំរួមគ្នា ក្នុងលក្ខណៈកាទូតជានខ្ពស់ ដែលកិច្ចប្រជុំនេះគឺមិនធ្លាប់មានពីមុនមកនោះទេ។

 

 

 

 

ជាមួយគ្នានេះដែរកិច្ចប្រជុំប្រទេសបងប្អូនកូរ៉េទាំងពីរគឺបានធ្វើឡើងនៅក្នុងវិមានសន្តិភាព ដែលស្ថិតនៅក្នុងតំបន់ Panmunjom ដែលប្រធានបទសំខាន់ គឺទាក់ទងទៅនឹងការចុះឈ្មោះចូលរួមបង្ហាញវត្តមានរបស់ប្រទេសកូរ៉េខាងជើង។

 

 

 

យ៉ាងណាមិញមុននឹងឈានមកដល់កិច្ចប្រជុំមួយនេះគឺមេដឹកនាំប្រទេសបងប្អូនកូរ៉េទាំងសងខាងបានបង្ហាញនូវសញ្ញាវិជ្ជមានផងដែរ ពោលគឺលោក គីម ចុងអ៊ុន បាននិយាយបង្ហើបពីវិថីទៅរកសន្តិភាពនៃបងប្ងូនកូរ៉េ ស្របពេលដែលលោក មូន ចេអ៊ីន ក៏បានសាទរនឹងការយល់ព្រមចូលរួមកិច្ចប្រជុំរបស់ភាគីកូរ៉េខាងជើង ផងដែរ។

 

 

 

គួរបញ្ជាក់ថានៅក្នុងកិច្ចប្រជុំរវាងប្រទេសបងប្អូនកូរ៉េទាំងពីរ គឺមានអ្នកតំណាង ប្រទេសទាំងសងខាងចំនួន១០ រូប ដោយក្នុងនោះភាគីម្ខាងៗត្រូវបានកំណត់អ្នក តំណាងចំនួន ៥ រូប ហើយអ្វីដែលកាន់តែពិសេសថែមទៀតគឺលោករដ្ឋមន្រ្តីកីឡា កូរ៉េខាងត្បូង ឈរំីយ៉ុងយ៉ុន បានហៅកីឡាអូឡាំពិក ២០១៨ ដែលធ្វើឡើងក្នុង ទីក្រុងព្យុងចាង ថាជា “កីឡាសន្តភាព” ដែលមានភ្ញៀវពិសេសកូរ៉េខាងជើង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ bbc

Facebook Comment

Related Articles