ដកដូចស្ពៃ បន្ទាប់ពីធីសុវណ្ណថាឆេះដុំរឿងយកតម្លៃផ្ញើរម៉ូតូលើស
បន្ទាប់ពីមានរឿងបន្លំកេងយកតម្លៃម៉ូតូលើសរួចមក តារាប្រព័ន្ធសង្គម ហ្វេស ប៊ុក ធី សុវណ្ណបានបង្ហាញប្រតិកម្មរបស់ខ្លួនយ៉ាងខ្លាំងចំបើករណីមួយនេះ។

ជាមួយគ្នានេះដែរមុននេះបន្តិច តារាសង្គមដែលកំពុងតែក្លាយជាសកម្មជន នយោបាយរូបនេះបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ “ខ្ញុំបានជួប ថ្នាក់ដឹកនាំសន្តិសុខ
គាត់បានសម្រេច “ដកក្រុមសន្តិសុខ” ដែលបានកេង
ដំឡើងថ្លៃផ្ញើម៉ូតូ ៥០០០រ នៅថ្ងៃបុណ្យជាតិ ៧មករា
……………………………………………………………..
ចាប់ពីថ្ងៃទី “១១ មករា ២០១៨” នាងខ្ញុំនឹងដាក់ពាក្យប្តឹងជូន
អភិបាលខេត្តក្រុង២៥ និងអង្គភាពប្រឆាំងអំពើពុករលួយ
ចំពោះទីតាំងផ្ញើម៉ូតូទាំងឡាយណា ដែលដំឡើថ្លៃផ្ញើម៉ូតូ
លើសពី ៥០០រ/១ម៉ូតូ ។
សូមប្រជាជនទូទាំងប្រទេស ចូលរួមសហការណ៍
ផ្តល់ដំណឹងជូននាងខ្ញុំ ដេីម្បីចាត់ការតាម “ច្បាប់”។



គួរបញ្ជាក់ថាតាមរយៈសាររបស់ កញ្ញា ធី សុវណ្ណថាគឺចាប់តាំងពីថ្ងៃទី ១១ មករានេះតទៅ ប្រសិនបើមានករណីដំឡើងថ្លៃម៉ូតូលើស កញ្ញា ធីសុវណ្ណថានឹងដាក់ពាក្យប្តឹងជូនអភិបាលខេត្ត ក្រុងទាំង ២៥ និងអង្គភាពប្រឆាំងអំពើរពុករលួយផងដែរ៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា