ប្ដីឯណាមិនសុំលែង បើ១ឆ្នាំ ប្រពន្ធ ងូតទឹក ដុសធ្មេញ តែ…

701 Views
January 10, 2018

រឿងស្វាមីសុំលែងលះភរិយាបានដោយជោគជ័យនេះ បានកើតឡើងនៅកោះតៃវ៉ាន់។ នៅពេលដែលប្រិយមិត្តដឹងពីមូលហេតុពិតប្រាកដ ច្បាស់ជាគក់ទ្រូងហួសចិត្តនឹងស្រ្ដីដែលជាភរិយាមិនខាននោះទេ ដែលដល់ថ្នាក់ស្វាមីទ្រាំលែងបាន។

 

 

រូបតំណាង

 

 

រូបតំណាង

 

 

ស្រ្ដីនោះហាក់ដូចជារស់នៅដោយខ្វះអនាម័យខ្លាំង ដែលយើងមិននឹកស្មានសោះ។ ស្វាមីសម្រេចចិត្តលែងលះដូច្នេះ បណ្ដាលមកពីនាងសម្អាតខ្លួនតែម្ដងប៉ុណ្ណោះ​ ក្នុងរយៈពេល១ឆ្នាំ។

 

 

រូបតំណាង

 

 

 

 

មិនតែប៉ុណ្ណោះ នាងមិនត្រឹមតែស្មោកគ្រោករឿងសម្អាតខ្លួននោះទេ សូម្បីតែដុះធ្មេញ និង កក់សក់ គឺនាងសម្អាតតែនៅពេលដែលនាងចង់សម្អាត។ ចំណែកឯការងូតទឹកធម្មតា មួយសប្ដាហ៍នាងងូតតែម្ដងគត់។

 

 

រូបតំណាង

 

 

រូបតំណាង

 

 

ដូច្នេះហើយ បុរសជាស្វាមីពិតជាមិនអាចរស់នៅជាមួយនឹងទម្លាប់អាក្រក់នេះរបស់នាងបានទេ ទើបសម្រេចចិត្តដាក់បណ្ដឹងលែងលះនាងទៅ។ ពេលនេះ តុលាការក៏សម្រេចតាមបំណងហើយ ទោះបីជាភរិយាចោទថា ស្វាមីនិយាយកុហកក៏ដោយ៕

 

 

រូបតំណាង

 

 

Facebook Comment

Related Articles