ផ្អើលហាងបាយចិនដោយសារតែត្រីចៀនឡើង ក្រៀមបែរជាមានចលនាដូចនៅរស់ (មានវីឌីអូ)

1769 Views
January 10, 2018

អ្នកចូលញ៉ាំអាហារពេលល្ងាចនៅក្នុងហាងមួយកន្លែងស្ថិតនៅក្នុងតំបន់ Hengyang ខេត្ត ហូណានប្រទេសចិនបានជួបហេតុការណ៍ភ័យស្ទើរប៉ះសក់ បន្ទាប់ពីថតបានត្រីដែលចុងភៅចម្អិនឡើងក្រៀមទៅហើយ បែជានៅមានចលនាដូចត្រីនៅរស់ទៀត។

 

 

 


រូបភាពត្រីក្រៀមបង្ហាញចលនាកំពុងតែត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម Weibo ចែករំលែកតៗគ្នា និងធ្វើការបង្ហាញពីភាពភ័យខ្លាចរបស់ខ្លួនផងដែរ។

 

 

 


ជាមួយគ្នានោះដែរក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម Weibo ម្នាក់បង្ហាញ អារម្មណ៍ថា៖ “វាពិតជាសាហាវខ្លាំងណាស់នៅពេលលោកឃើញ ទិដ្ឋភាពបែបនេះ។ លោកអ្នកសាកគិតទៅមើលតើចុងភៅដែលចម្អិនត្រីនោះធ្វើការរបៀបម៉េចបានជាមិនសម្លាប់ត្រីមុននឹងគេចៀន ឬបំពង”។

 

 

 

 

 

 


យ៉ាងណាមិញតាមរយៈការបញ្ចេញមតិខាងលើក៏មានអ្នកវិទ្យាសាស្រ្តចិនម្នាក់បានបញ្ចេញយោបល់ថា៖ “ករណីត្រីបំពងនៅមានចលនាគឺមិនអាចបន្ទោសចុងភៅ តែម្តងបានទេ ព្រោះតាមរយៈវិទ្យាសាស្រ្តគឺ ទោះបីជារាង្គកាយ ឬខួរក្បាលបានស្លាប់ក្តី តែពេលខ្លះភាពរំញោចអាចនៅមាន។ ឧទាហរណ៍ដូចជាការចាក់អំបិលលើស្នាមរបួសដូច្នេះដែរ”៕

 

 

 

 

Facebook Comment

Related Articles