ស្ថានទូតកម្ពុជានៅថៃ ជូនដំណឹងពីការផ្អាកផ្តល់លិខិតឆ្លងដែន និងប័ណ្ណពលករក្រៅប្រទេស នៅការិយាល័យប្រចាំខេត្តរ៉ាក់យ៉ង និងឆាក់ឈើងសាវ ចាប់ពីថ្ងៃទី១៥ ខែមករា, ប៉ុន្តែពលករអាចមកដក និងស្នើសុំបាន នៅស្ថានទូតខ្មែរ ក្នុងទីក្រុងបាងកក
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងដល់បងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃឲ្យដឹងថា ការិយាល័យបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស (OCWC) ប្រចាំខេត្តរ៉ាក់យ៉ង និងឆាក់ឈើងសាវ នៃគណៈកម្មការផ្តល់ភាពស្របច្បាប់ជូន ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងផ្អាកដំណើរការ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នេះតទៅ។

ស្ថានទូតកម្ពុជាបានបន្ថែមថា សម្រាប់បងប្អូនពលករដែលបានដាក់ពាក្យស្នើសុំដកលិខិតឆ្លងដែន/លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស (OCWC) នៅការិយាល័យនៃខេត្តទាំង២នេះរួចហើយ និងបងប្អូនពលករដែលមិនទាន់ ដាក់ពាក្យស្នើសុំ អាចបន្តទំនាក់ទំនង និងដាក់ពាក្យស្នើសុំដកឯកសាររបស់ខ្លួនជាធម្មតា នៅលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ ដែលមានទីតាំងស្ថិតនៅបរិវេណស្ថានទូតនៃកម្ពុជា ប្រចាំប្រទេសថៃ នៅទីក្រុងបាងកក ប្រទេសថៃ៕


ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា