ទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាមកើនឡើង២៥ភាគរយ
វៀតណាម អះអាងថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង វៀតណាមបានកើនឡើងជិត៤ពាន់លានដុល្លារ។
តាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថា លោកបានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក នៅថ្ងៃនេះក្នុងរាជធានីភ្នំពេញ។
រូបភាពពីហ្វេប៊ុកលោកនាយករដ្ឋមន្រ្តីហ៊ុនសែន
ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីវៀតណាម បានប្រាប់ នាយករដ្ឋមន្ត្រីកម្ពុជាថា ទំហំពាណិជ្ជកម្ម របស់ប្រទេសទាំងពីរ បានកើនឡើង រហូតដល់៣ ៨០០ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនិងឆ្នាំមុន គឺមានការកើនឡើង ២៥ភាគរយ។
ជំនួបទ្វេភាគី រវាងនាយករដ្ឋមន្រ្តីវៀត ណាម លោក ង្វៀន សួនហ៊្វុក និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ពេលនេះ ធ្វើឡើង វៀតណាម មកចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ ដែលកិច្ចប្រជុំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ទី១២ខែមករានេះ។
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា