ថៃជាប់លេខ ១ កម្ពុជាជាប់លេខ ៧ ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ មានអ្នកជាប់ពន្ធធនាគារច្រើនជាងគេ

ប្រទេសថៃបានក្លាយទៅជាប្រទេសដែលមានអត្រាអ្នកជាប់ពន្ធធនាគារច្រើនជាងគេនៅក្នុងចំណោមបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពោលគឺមានរហូតទៅដល់ ៣១១០៣៦ នេះ បើយោងតាមរបាយការណ៍ដែលបានដកស្រង់ ចេញពីវិទ្យាស្ថាន នៃការស្រាវជ្រាវបទឧក្រិដ្ឋនៃចក្រភពអង់គ្លេស។
រូបភាពពី AFP
ជាមួយគ្នានេះផងដែរប្រទេសកម្ពុជាដែលជាប្រទេសនៅក្នុងសមាជិកអាស៊ីអាគ្នេយ៍ផងដែរនោះ គឺមានចំនួនអត្រានៃអ្នកជាប់ពន្ធធនាគារតិចជាងបណ្តាប្រទេស ផ្សេងៗពោលគឺស្ថិតនៅក្នុងលេខរៀងទី ៧ ដែលមានអត្រាអ្នកជាប់ពន្ធធនាគារ ចំនួន ១៦៤៩៧ ប៉ុណ្ណោះ។

រូបភាពពីសារព័ត៌មាន REUTERS
យ៉ាងណាមិញបើប្រៀបធៀបនៅក្នុងទ្វីអាស៊ីទាំងមូលគឺប្រទេសដែលមានចំនួនអ្នកជាប់ពន្ធធនាគារច្រើនជាងគេគឺប្រទេសចិន ហើយហេតុផលដែលប្រទេសមហា អំណាចសេដ្ឋកិច្ចនៅក្នុងអាស៊ីមួយនេះមានចំនួនច្រើនជាងគេគឺដោយសារតែចិន មានចំនួនប្រជាជនច្រើនជាងគេបង្អស់។
ប្រភពរូបភាពពី AFP
ទោះបីជាយ៉ាងណាក៏ដោយចំពោះការប្រៀបធៀបទូទាំងពិភពលោកប្រភពដដែលបានបង្ហាញថា សហរដ្ឋអាមេរិកគឺឈរនៅលេខរៀងទីមួយដែលមានចំនួន អ្នកជាប់ពន្ធធនាគារច្រើនជាងគេបង្អស់ ពោលគឺមានរហូតទៅដល់ ២៥ភាគរយ នៃនៃចំនួនប្រជាជនទូរទាំងសកលលោក៕
ប្រភព៖ Thenation
ប្រែសម្រួល៖ វិសាល