ប្រធានសហជីពធំមួយនៅកម្ពុជា អំពាវនាវដល់ម្ចាស់រថយន្តដឹកកម្មករ ត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពកម្មករ
លោក សោម អូន ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា និងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខ និងផ្តល់ថវិកា ព្រមទាំងអំណោយមួយចំនួនជូនដល់បងប្អូនកម្មករ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ ដែលពួកគាត់បានរងគ្រោះ ដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅពេលធ្វើដំណើរចេញពីរោងចក្រ ត្រឡប់ទៅលំនៅដ្ឋានវិញ។

លោក សោម អូន បានបញ្ជាក់ថា រថយន្តដឹកទំនិញទម្ងន់មួយតោនកន្លះ ដែលបានគ្រោះថ្នាក់នោះ គឺបានដឹកកម្មករចំនួនប្រមាណ៥០នាក់ និងបានបង្កឲ្យមានកម្មកររបួសធ្ងន់ស្រាលប្រមាណ២០នាក់ ហើយមកដល់ពេលនេះ មានកម្មកររបួសធ្ងន់ចំនួន០៧នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត្រ ។

ប្រធានសហជីពធំមួយនេះ ក៏បានកោតសរសើរដល់មន្ទីរពេទ្យកាលម៉ែត្រ និងបេឡាជាតិសន្តិសុខសង្គម ប.ស.ស ដែលបានយកចិត្តទុកដាក់ ក្នុងការជួយព្យាបាលដល់បងប្អូនកម្មករ និងសូមជូនពរដល់បងប្អូនកម្មករទាំងអស់ឆាប់ជាសះស្បើយ។

លោក សោម អូន បានបន្ថែមថាបើតាមលោកសិក្សា ការគ្រោះថ្នាក់ខាងលើនេះ គឺកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកបើកបរ ជ្រុលចង្កូតទៅប៉ះរថយន្តនៅម្ខាងផ្លូវមួយទៀត ជាហេតុបង្កឲ្យដាច់កង់រថយន្តខាងមុខក្រឡាប់តែម្តង។

លោកសូមអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាព និងជីវិតកម្មករ និងត្រូវតែប្រុងប្រយ័ត្នក្នុងការបញ្ជាយាន្តយន្ត ក៏ពិសេសអ្នកបើកបរត្រូវតែចេះច្បាប់ចរាចរណ៍ និងមានប័ណ្ឌបើកបរត្រឹមត្រូវ៕








ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា