កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជិត២ពាន់នាក់ក្នុងឆ្នាំ២០១៧
មន្ត្រីអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា ជនបរទេសជិត ២ពាន់នាក់ ក្នុងចំណោម ៤៧សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុន ដោយក្នុងនោះ ភាគច្រើនជាជនជាតិវៀតណាម។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសិលា បានប្រាប់វីអូឌីនៅថ្ងៃនេះថា ជនបរទេសដល់ទៅ ១ ៨៨៥នាក់ ក្នុងចំណោម ៤៧សញ្ជាតិ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនចេញពីកម្ពុជា នៅក្នុងចំណោម ៣៩២ករណី កាលពីឆ្នាំមុន។ លោកឲ្យបន្ថែមថា ភាគច្រើននៃជនបរទេសដែលត្រូវបានចាប់បញ្ជូនចេញនោះ គឺជាជនជាតិវៀតណាម។
ជនបរទេសខុសច្បាប់នៅកម្ពុជា (ប្រភព៖ នគរបាលជាតិ)
មន្ត្រីនគរបាលអន្តោប្រវេសន៍រូបនេះ បញ្ជាក់ថា ជនបរទេសទាំងនោះ ត្រូវបានចាប់បញ្ជូនចេញ បន្ទាប់ពីពួកគេបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ។
កាលពីថ្ងៃទី៩ ខែមករា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានអះអាងថា សមត្ថកិច្ចកម្ពុជាសម្រេចដកហូតឯកសាររដ្ឋបាលខុសប្រក្រតីដែលកាន់កាប់ដោយជនបរទេសបានជាង ១០ភាគរយ ដោយក្នុងនោះភាគច្រើនលើសលុប ជាជនអន្តោប្រវេសន៍វៀតណាម គិតចាប់តាំងពីចុងឆ្នាំ២០១៧មក។
លោក សុខ ផល បញ្ជាក់ថា ជនជាតិវៀតណាមចំនួន ៧៦ ៣៩៨នាក់ បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ក្នុងនោះមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ ប័ណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ ប័ណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត ខណៈដែលជនជាតិវៀតណាម ១៤ ២៤៦នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយពុំមានឯកសារស្របច្បាប់នោះឡើយ៕
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា