ស្ងាត់ៗចិននាំយកនាវាចម្បាំងទៅកាន់ដែនកោះកំពុងមានជម្លោះជាមួយជប៉ុន
ប្រទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងទៅកាន់ស្ថានទូតចិនប្រចាំទីក្រុងតូក្យូ បន្ទាប់ពីវត្តមានរបស់នាវាចម្បាំងចិនបង្ហាញវត្តមាននៅក្បែរនឹងតំបន់ ឆ្នេរសមុទ្រភាគខាងកើតដែលប្រទេសទាំង ២ កំពុងតែមានជម្លោះ ជាមួយនឹង ប្រទេសជប៉ុន។

តាមរយៈរបាយការណ៍ពីកងឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថាកាលពីថ្ងៃពុធ និងថ្ងៃ ព្រហស្បត្តិ៍មាននាវាមុជទឹកដែលខ្លួនមិនអាចមើលស្គាល់ថាជារបស់ប្រទេសមួយណា បានបង្ហាញខ្លួនក្នុងតំបន់កំពុងតែមានជម្លោះ។ ហើយនៅថ្ងៃដដែលក៏មាន វត្តមាននាវាចម្បាំងប្រទេសចិនបង្ហាញខ្លួនតែម្តង។

យ៉ាងណាមិញជម្លោះដែនកោះរវាងប្រទេសទាំងពីរគឺបានបន្តរ៉ាំរ៉ៃអស់រយៈពេលជាយូរណាស់មកហើយ ដោយភាគីទាំងសងខាង ចិន ជប៉ុន បានដាក់ឈ្មោះឲ្យកោះដែលកំពុងតែមានជម្លោះនេះរៀងៗខ្លួនពោលគឺប្រទេសចិនបានហៅវាថា Diaoyu ហើយប្រទេសជប៉ុនបានហៅវាថា Senkaku។

គួរបញ្ជាក់ថាជារឿយៗប្រទេសចិនតែងតែបញ្ជូនកងកម្លាំងរបស់ខ្លួនទៅតាមតំបន់ដែលកំពុងតែមានជម្លោះ ខណៈដែលប្រទេសជប៉ុននៅតែបន្តការចេញសេចក្តីថ្លែងការណ៍ទៅកាន់ស្ថានទូតចិនប្រចាំទីក្រុងតូក្យូជាការព្រមាន៕







ប្រភព៖ bbc
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា