ធនាគារជាតិកម្ពុជា និងឡាវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាបន្ថែមទៀត ដើម្បីរឹតបន្ដចំណងមិត្តភាព និងការវិវត្តន៍ឆ្ពោះទៅមុខរបស់វិស័យធនាគារប្រទេសទាំងពីរ
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ បានរួមគ្នាប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នាបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យការវិវត្តន៍ នៃវិស័យធនាគារនៃប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដូចជារឹតបន្ដឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យាកាន់តែស្អិតរមួតផងដែរ។

ការរួមគ្នាប្ដេជ្ញារវាងធនាគារទាំងពីរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី កម្ពុជា-ឡាវ នាពេលថ្មីៗនេះ ក្នុងឱកាសដែលគណៈប្រតិភូធនាគារកណ្ដាលឡាវ មកធ្វើទស្សនកិច្ចសិក្សានៅក្នុងប្រទេសកម្ពុជា។ អង្គប្រជុំទ្វេរភាគីនេះក៏មានការអញ្ជើញចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក SOMPHAO PHAYSITH ទេសាភិបាលធនាគារឡាវ រួមទាំងមន្ដ្រីធនាគារកម្ពុជា និងមន្ដ្រីធនាគារឡាវជាច្រើនរូបទៀតផង។

លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា តាមការកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការ របស់ធនាគារកណ្ដាលប្រទេសទាំងពីរ ពិតជាទទួលបានការរីកចម្រើនល្អប្រសើរឡើងពីមួយឆ្នាំទៅ១ឆ្នាំ។ សម្រាប់អង្គប្រជុំថ្ងៃនេះក៏សបញ្ជាក់ថែមទៀតពីឆន្ទៈ នៃការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ។

លោកបានបញ្ជាក់ទៀតថា «ឈរលើមូលដ្ឋាននេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នយើង នឹងនៅតែបន្ដវប្បធម៌កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតនាពេលអនាគត»។

ក្នុងនោះផងដែរលោក ទេសាភិបាលក៏បានលើកយក ពីសារៈសំខាន់នៃការចុះធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផងដែរ។ លោកបានលើកឡើងថា ការធ្វើទស្សនកិច្ចទៅវិញទៅមកនេះមានសារៈប្រយោជន៍ណាស់ចំពោះ ការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជំនាញ ក៏ដូចជាពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងមន្ដ្រីនៃធនាគារកណ្ដាលទាំងពីរ ឲ្យកាន់តែជិតស្និតគ្នាបន្ថែមទៀត។

លោក SOMPHAO PHAYSITH ក៏បានបង្ហាញអំពីការវិវត្ត និងស្ថានភាពលេចធ្លោ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអនុវត្តន៍គោលនយោបាយរូបបិវត្ថុ និងការគ្រប់គ្រងធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់ធនាគារ សបប ឡាវ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាច្រើនផងដែរ៕


ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា