អ្នកតំណាងរាស្រ្ត ៣រូប សំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ នៅខេត្តប៉ៃលិន

750 Views
January 15, 2018

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ, លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោកស្រី បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលប៉ៃលិន បានជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចទាំង៣ ដើម្បីឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ទាំង ៣ប្រភេទ នៅខេត្តប៉ៃលិន។

 

 

 

 

នៅក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក​ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សារខេត្ត និងលោក កើត សុធា អភិបាលខេត្តប៉ៃលិន ផងដែរ។

 

 

 

 

លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានថ្លែងការកោតសរសើរដល់ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ខេត្តប៉ៃលិន ដែលជានិច្ចជាកាល បានបំពេញភារកិច្ចក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សារធាណ:ជួនប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រមទាំងបានចូលរួមចំណែក ក្នុងកិច្ចការមនុស្សធម៌ដល់សង្គមជាតិ យ៉ាងច្រើនផងដែរ។

 

 

 

 

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ សែន ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ ដែលជាហេតុនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ចាប់តាំងពីបាតដៃទទេរហូតមកដូចសព្វថ្ងៃនេះ ។

 

 

 

 

ឧត្តមសេនីយ៍ត្រី ជា ចានឌិន ស្នងការនគរបាលខេត្តប៉ៃលិន តំណាងឱ្យកងកម្លាំងទាំង ៣ប្រភេទ បានឱ្យដឹងថា៖ កន្លងមកកងកម្លាំងទាំងអស់ បានខិតខំបំពេញតួនាទីភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ព្រមទាំងចូលរួមរក្សាស្ថិរភាពនយោបាយក្នុងប្រទេស ព្រមទាំងប្តេជ្ញាទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងបន្តទប់ស្កាត់រាល់ការប្រមូលផ្តុំមនុស្សបង្កចលាចលគ្រប់រូបភាព ដើម្បីធ្វើបដិវត្តន៍ពណ៌។

 

 

 

 

លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដល់កងកម្លាំងទាំងអស់ក្នុងខេត្តប៉ៃលិន។ លោកក៏បានកោតសសើរ ដល់បងៗជាកងកំលាំងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដោយឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ផ្ទះសំបែង បំពេញភារកិច្ច ទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសុខសុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ យ៉ាងខ្លាំង និងគ្រប់កាល:ទេសៈ ក្នុងការលើកកំពស់ជីវភាពរបស់កងកំលាំងប្រដាប់អាវុធទាំងអស់ផងដែរ។

 

 

 

 

នៅក្នុងឱកាសនោះ លោកហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានប្រគល់អំណោយរបស់សម្តេចទាំង៣ ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ទាំង ៣ប្រភេទ នៅខេត្តប៉ៃលិន រួមមាន៖ អង្ករ ៣តោន ថវិកាឧបត្ថម្ភ ៣អង្គភាព ចំនួន ១៥លានរៀល សម្ភារៈសម្រាប់កងកម្លាំងមួយចំនួន និងអ្នកចូលរួម ចំនួន ៦៤០នាក់ ដោយក្នុងម្នាក់ៗទទួលថវិកា ៥ម៉ឺនរៀលផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles