១៤ថ្ងៃខែមករា រាជរដ្ឋាភិបាលបានផ្តល់ថវិកាជិត ៧០០លានរៀល ជូនកម្មការិនីសម្រាលកូន ១,៦៦៥នាក់
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់អង្គភាពព័ត៌មាន Fresh News ថា រយៈពេល ១៤ថ្ងៃខែមករា ឆ្នាំ២០១៨នេះ ការដាក់ឲ្យអនុវត្តកម្មវិធីថ្មីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះ បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ថវិកាសរុប ៦៧១.៦លានរៀល ជូនកម្មការិនីសម្រាលកូន ១,៦៦៥នាក់។
លោក ហេង សួរ បានឲ្យដឹងថា មានទារក ទារិកា ដែលជាកូនៗរបស់កម្មការិនីរហូតដល់ទៅ ១,៦៧៩នាក់បានសម្រាល ហើយគិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី១៤ ខែមករា មានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ ចំនួន ១៤នាក់។

សូមជំរាបថា ដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់កម្មការិនីនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយឧបត្ដម្ភថវិកាដល់កម្មការិនីពេលឆ្លងទន្លេ។ ក្នុងនោះកម្មការិនីសម្រាលបានកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាប់អ្នកសម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល ខណៈអ្នកសម្រាលបានកូនភ្លោះបី នឹងបានប្រាក់ឧបត្ថម្ភ ១,២០០,០០០រៀល។
គោលនយោបាយជួយជាពិសេសដល់កម្មការិនីនេះ ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ រាជរដ្ឋាភិបាល បានត្រៀមបម្រុងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ឧបត្ថម្ភដល់កម្មការិនីពេលឆ្លងទន្លេ៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា