រដ្ឋាភិបាល​បង្កើន​ថវិកា​ជួយ​​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដល់​១៥​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ

748 Views
January 16, 2018

រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បង្កើតមូល​និធិទ្រទ្រង់ និង​បង្កើន​​ប្រាប់​ឧបត្ថម្ភ​ជិត ​១៥​លាន​ដុល្លា ​សម្រាប់​មូល​និធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​​ក្នុង​ឆ្នាំ​២០១៨នេះ ដោយ​ថា ដើម្បី​ទ្រទ្រង់ដំណើរ​ការ​មន្ទីរពេទ្យ​នេះ​ឲ្យ​មាន​និរន្ត​រភាព។

 

 

 

 

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​នឹងបង្កើតមូលនិធិគន្ធាបុប្ផាមួយនៅកម្ពុជា ដោយ​លោក​ថា ដើម្បី​ទ្រទ្រង់​ដល់​ដំណើការ​របស់​​មន្ទីរ​ពេទ្យ​សប្បុរស​មួយ​នេះ ហើយ​រូប​លោក​ផ្ទាល់ នឹង​ធ្វើ​ជា​ប្រធាន​កិត្តិយស​នៃ​មូលនិធិ​ថ្មី​នេះ។

 

 

 

 

អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ថវិការ​លោក ហាល់ រតនៈ មាន​ប្រសាសន៍​ថា ​ប្រាក់​សម្រាប់​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ត្រូវ​បាន​បង្កើន​​ពី​ចំនួន​ជាង ១០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ទៅ​ដល់​ចំនួន ១៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​នេះ ដើម្បី​ទ្រទ្រង់ដល់ដំណើរ​ការ​​មន្ទីរពេទ្យ​នេះ។

 

 

 

 

 

លោក​ថា៖ «ជា​មូលនិធិទ្រទ្រង់​គន្ធ​បុប្ផា​នៅពេល​ខាង​មុខ ​យើង​ដឹង​ហើយ នៅពេល​ដែល​វេជ្ជបណ្ឌិត ​Beat Richner ចូល​និវត្តន៍ រដ្ឋ​យើង​ត្រៀម​បង្កើត​មូលនិធិ​ដោយ​ឡែក​មួយសម្រាប់​ទ្រទ្រង់​ដំណើ​រការឲ្យ​មាន​ប្រសិទ្ធិ​ភាព»។

 

 

 

 

មន្ទីរពេទ្យគន្ធាបុប្ផា ត្រូវបានបង្កើតឡើងលោក Beat Richner កាលពីឆ្នាំ​១៩៩៣ ដែលមានមូល​និធិ​ពីប្រទេស​ស្វីស ​ហើយ​បាន​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​​ដោយឥតគិតថ្លៃដល់កុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៧លាន​ករណី គិត​ត្រឹម​ចុង​​ឆ្នាំ​២០១៧​​កន្លង​មក​នេះ៕

 

 

ប្រភព៖ vod

Facebook Comment

Related Articles