ដែនជម្រកសត្វព្រៃភ្នំព្រេច៖ តំបន់ធម្មជាតិ ដែលលាក់សត្វព្រៃយ៉ាងតិច៣០ប្រភេទ ដ៏គួរឱ្យភ្ជាក់ផ្អើល

1429 Views
January 17, 2018

មានសត្វព្រៃយ៉ាងហោចណាស់៣០ប្រភេទ បានកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមួយចំនួនធំ គឺជាសត្វក្នុងបញ្ជី នៃអង្គការអភិរក្សធនធានធម្មជាតិអន្តរជាតិ (IUCN)។ នេះបើតាមការស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការជំនាញសត្វព្រៃWWF។

 

 

 

 

ក្នុងរបាយការណ៍ដដែ​ល​ សត្វព្រៃដែលកំពុងលាក់ខ្លួនទាំងនោះរួមមាន ដំរីអាស៊ី ខ្លារខិន ខ្លាពពក ឆ្មាព្រៃ ឆ្មាដាវ ខ្លាភ្ញីថ្មកែវ ទន្សោង ខ្ទីង ប្រើស រម៉ាំង ឈ្លូស ឆ្កែព្រៃ ឆ្កែចចក ទោចថ្ពាល់លឿង ស្វាកន្ទុយស ស្វាព្រាម ស្វាអង្កត់ ស្វាក្តាម បក្សីត្រយ៉ងយក្ស ត្រយ៉ងចំកំកស ទាព្រៃស្លាបស ក្ងោក ត្មាតភ្លើង ត្មាតត្នោត ត្មាតប្រផេះ ក្រពើត្រី ក្រពើភ្នំ អណ្តើកព្រេច អន្សងជាដើម។

 

 

 

 

ដែនជម្រកសត្វព្រៃភ្នំព្រេច មានទីតាំងស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រៃពក និងដែនជម្រកសត្វព្រៃកែវសីមា ហើយដែនជម្រក ដែលមានផ្ទៃដីប្រមាណជាង២ម៉ឺនគីឡូម៉ែត្រក្រឡានេះ ត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យនៅឆ្នាំ១៩៩៣។

 

 

 

 

 

 

ក្រៅតែពីដែនជម្រកសត្វព្រែដែលជាបណ្តុំនៃសត្វជាច្រើនប្រភេទហើយនោះ ដែនជម្រកសត្វព្រៃភ្នំព្រេច ក៏មានសារសំខាន់ដ៏ធំធេងខាងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម សម្រាប់សហគមន៍មូលដ្ឋានដែលរស់នៅទីនោះ ពីព្រោះប្រជាពលរដ្ឋពឹងអាស្រ័យលើធនធានធម្មជាតិក្នុងព្រៃ ហើយធនធាននៅក្នុងដែនជម្រកនេះ ផ្តល់ចំណូលជាច្រើនដល់គ្រួសាររបស់គេ៕

 

 

 

 

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles