វាសនាជនជាតិរ៉ូហ៊ីងយ៉ានៅមិនទាន់ច្បាស់ ខណៈពេលបង់ក្លាដេសទុកពេលឲ្យភូមា 3ខែ

770 Views
January 17, 2018

វាសនារបស់ក្រុមកុលសម្ព័ន្ធរ៉ូហ៊ីងយ៉ាដែលត្រូវបានកងយោធារបស់រដ្ឋាភិបាលលោកស្រី ស៊ីជីបង្រ្កាបរហូត រាបដល់ដី នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ស្របពេលដែលប្រទេសបង់ក្លាដេសទុករយៈពេល 3ខែសម្រាប់ឲ្យកុលសម្ព័ន្ពនេះត្រលប់ទៅកាន់ប្រទេសភូមាវិញ។

 

 

 

 

 

 


ទោះបីជាយ៉ាងណាក៏ដោយតាមរយៈកិច្ចចរចាររវាងរដ្ឋាភិបាលភូមា និងរដ្ឋាភិបាលបង់ក្លាដេស គឺភាគីភូមាបានបញ្ជាក់ថាក្នុងមួយសប្តាហ៍គឺជនជាតិភាគតិចរ៉ូហ៊ីងយ៉ាតែ 1500នាក់ប៉ុណ្ណោះ ដែលអាចត្រលប់មកកាន់ទឹកដីភូមាវិញបាន។ ហើយជាពិសេសគម្រោងនេះគឺនឹងត្រូវចំណាយពេល យ៉ាងតិចចំនួន 2ឆ្នាំ។

 

 

 

 

 

 

 

 


តាមរយៈរបាយការណ៍ដែលបង្ហាញដោយអ្នកសង្កេតការណ៍សិទ្ធមនុស្សប្រចាំប្រទេសភូមាបញ្ជាក់ថា សម្រាប់ចន្លោះឆ្នាំ 2016 ទៅ 2017 គឺមានជនជាតិរ៉ូហ៊ីងយ៉ា 74 ម៉ឺននាក់បានភៀសខ្លួនទៅកាន់ ប្រទេសបង់ក្លាដេស។

 

 

 

 


គួរបញ្ជាក់ថាក្រុមកុលសម្ព័ន្ធភាគតិចរ៉ូហ៊ីយ៉ាត្រូវបានកងកម្លាំងរដ្ឋាភិបាលដែលដឹកនាំដោយលោកស្រី ស៊ូជីធ្វើការកម្ចាត់ចេញពីប្រទេសភូមា។ ចំពោះទង្វើទាំងអស់នោះបានធ្វើឲ្យសហគមន៍អន្តរជាតិ និងបណ្តាប្រទេសនានាចាត់ទុកថាជាអំពើប្រល័យពូជសាសន៍ និងបានដកហូតពានរង្វាន់ ណូប៊ែល ពិភពលោកពីលោកស្រី ស៊ូជីវិញផងដែរ៕

 

 

 

 

 

Facebook Comment

Related Articles