ជួយស៊ែរឲ្យគ្នាដឹងផង! កុំទប់កណ្ដាស់ឲ្យសោះ បុរសម្នាក់ខំប្រឹងទប់ ស្រាប់តែរធ្លុះបំពង់ក…
ជាធម្មតា មនុស្សយើងភាគច្រើនតែងតែមានអារម្មណ៍ខ្មាសអៀន នៅពេលដែលកណ្ដាស់លឺៗ នៅចំពោះមុខគេឯង។ អ្នកខ្លះព្យាយាមទប់កណ្ដាស់ខ្លួនឯង ដើម្បីរក្សាអនាម័យ។


ប៉ុន្ដែ ក្រោយពីដឹងព័ត៌មាននេះ សូមមេត្ដាឈប់ព្យាយាមទប់កណ្ដាស់តទៅទៀតអី ព្រោះវាអាចធ្វើឲ្យអ្នកជួបស្ថានភាពធ្ងន់ធ្ងររហូតដល់ថ្នាក់ចូលមន្ទីរពេទ្យ ដូចជាបុរសម្នាក់។

បុរសមិនបញ្ចេញឈ្មោះ អាយុ៣៤ឆ្នាំ ជាមនុស្សដែលមានសុខភាពល្អ និង រាងកាយមាំមួន បានព្យាយាមទប់ខ្លួនឯងមិនឲ្យកណ្ដាស់ ដោយយកដៃខ្ទប់ច្រមុះនិងមាត់។ បន្ទាប់មក គាត់ក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួល។

បំពងកគាត់បានហើមប៉ោង ហើយគាត់បានប្ដូរសម្លេង។ ក្រោយមក គាត់បានទៅមន្ទីរពេទ្យ ឆ្លុះ x-ray ឃើញថា នៅពេលដែលទប់កណ្ដាស់ ខ្យល់កណ្ដាស់នោះក៏បានធាក់ទៅកាន់បំពងកខាងក្នុងវិញ ទើបធ្វើឲ្យមានធ្លុះធ្លាយតែម្ដង។



ទោះបីនេះជាករណីកម្រ តែពេទ្យបានព្រមានហើយថា ត្រូវតែកណ្ដាស់ឲ្យខ្យល់ចេញ កុំព្យាយាមទប់ដោយប្រើខ្ទប់មាត់និងច្រមុះឲ្យសោះ ព្រោះវាអាចមានគ្រោះថ្នាក់បែបនេះ៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា