នៅព្រឹកនេះ កម្ពុជារៀបចំបញ្ជូនកងទ័ពមួកខៀវ១៨៤នាក់ថ្មីទៀត ទៅកាន់ប្រទេសលីបង់
ទន្ទឹមនឹងការរៀបចំពិធីទទួលកងវិស្វកម្មលេខ៣៦៩ និងកងវិស្វកម្មលេខ៤៥៩ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួនជាមួយអង្គការសហប្រជាជាតិនោះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ កម្ពុជា ក៏បានរៀបចំបញ្ជូនកងវិស្វកម្មលេខ៩៦៣ ចំនួន១៨៤នាក់ ទៅបំពេញបេសកកម្មរក្សាសន្ដិភាព រនៅសាធារណរដ្ឋលីបង់ផងដែរ។

ពិធីទទួល និងបញ្ជូនកងកម្លាំងរក្សាសន្តិសុខមួកខៀវកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការចូលរួមដោយនាយទាហាន នាយទាហានរង ពលទាហាន គ្រប់លំដាប់ថ្នាក់យ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥,០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

បច្ចុប្បន្នកម្ពុជា មានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា