ឌីជេ ឡាយ អិន អរគុណព្រហ្មលិខិត ស្របពេលប្រជាប្រិយធ្លាក់ចុះខ្លាំង

ឌីជេ ឡាយ អិនដែលត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់នៅក្នុងកម្មវិធីផ្សេងៗ តាមបណ្តាកញ្ចក់ទូរទស្សន៍នានា និងតាមកម្មវិធីផ្សេងៗហាក់មានការធ្លាក់កូដ យ៉ាងខ្លាំងក្នុងមួយរយៈពេលចុងក្រោយនេះ។
យ៉ាងណាមិញទន្ទឹមនឹងការធ្លាក់ចុះនូវប្រជាប្រិយភាពរបស់ខ្លួន ឌីជេ ឡាយ អិន បានបង្ហាញសារនៅលើប្រព័ន្ធសង្គម ហ្វេស ប៊ុករបស់ខ្លួនថា៖ “ ឥលូវនេះ ទើបខ្ញុំដឹងថា មនុស្សយើងធ្លាក់ខ្លួន ទើបមើលឃើញ ស្តានមនុស្សស្គាល់តែប្រយោជន៍ ឥតអៀនខ្មាស់ កេញចំនេញ សុីទាំងអស់ គឺមិនខ្វល់ថា អ្នកក្រទេ អារហាម យករបស់អ្នកឯងស្រស់ៗ យំសោក បោកខ្លួនស្អីនិង ប្តឹងអោយជាប់….។
ខ្ញុំរីករាយណាស់ ហើយឈឺចាប់ក៏ឈឺ តូចចិត្ត តូចពេកហើយ។ ខ្ញុំសូមអរគុណ ព្រហ្មលិខិតដែលបាន ដាក់ទោសខ្ញុំ។
បាបកម្ម រឺកម្មពា វាស្គាល់មុខ អ្នកធ្វើណាស់។ អ្នកណាប្រព្រឹត្ត សូមអ្នកឯង សប្បាយ រឺ សើចអោយហើយទៅ ណាស់ !!!!¡!!
វេលាដល់ហើយ នរណាជាអ្វី អោយអ្នកឯងព្រហើន ទោសគុណទ្វេរ។ អ្នកដឹងខ្លួនថា ខុសគឺពេលដែល អ្នកនៅម្នាក់ឯង ។
ខ្ញុំបានឃើញ បានដឹង បានយល់ បានស្គាល់ ខ្ញុំសូមសរុបសេចក្តីមក អ្វីដែលកើតឡើងចំពោះខ្ញុំនេះ វាគឺចំនេះដឹង រសជាតិជីវិត ហើយក៏ជាបទពិសោធន៍របស់ខ្ញុំដែរ។
អរគុណវេសនា ដែលធ្វើអោយមនុស្សស្គាល់ រូបខ្ញុំ។ ខ្ញុំសូមអរគុណព្រហ្មលិខិត ដែលធ្វើអោយរូបខ្ញុំ ស្គាល់មនុស្សដែល ខ្ញុំបានស្គាល់ និងយល់ច្បាស់ម្តងបន្តិចៗ អំពីមនុស្ស” ។
ជាមួយគ្នានេះដែរមួយរយៈពេលចុងក្រោយនេះ ឌីជេ ឡាយ អិន ហាក់មានភាព ស្រពាប់ស្រពោនច្រើន ហើយបើសង្កេតមើលសារជារឿយៗដែលលោកតែងតែ បង្ហាញនៅលើបណ្តាញសង្គមគឺមានតែរឿងរ៉ាវកើតទុក្ខតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយទស្សនិកជនដែលគាំទ្ររូបលោកនៅតែបន្តលើកទឹកចិត្តតាមរយៈការខមិន និងឲ្យលោកខិតខំប្រឹងប្រែងតស៊ូនៅក្នុងជីវិត៕