Tillerson៖ “ សហរដ្ឋអាមេរិកនឹងពង្រឹងកម្លាំងនៅស៊ីរីដើម្បីបញ្ឈប់ទាំងស្រុង ការកើតឡើងវិញរបស់ភេរវករ Deash”
សហរដ្ឋអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី ដើម្បីបង្កើនភាពនឹងនរ សម្រាប់ប្រទេសនេះ និងជៀសវាងពីការកើតឡើងវិញនៃក្រុមភេរវកេ Daesh ដែលកងកម្លាំងអន្តរជាតិបង្រ្កាបបានស្ទើរតែទាំងស្រុងនេះជាការលើកឡើងរបស់លោក RexTillerson ដែលជាលេខាជាតិសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរលោក Rex Tillerson បានបង្ហើបផងដែរថាសហរដ្ឋអាមេរិក អាច នឹងជួយជ្រោមជ្រែងលោកប្រធានាធិបតី ស៊ីរី បាសា អាល់អាសាដដើម្បី គ្រប់គ្រងតំបន់ឲ្យមានស្ថេរភាពកាន់តែប្រសើរជាងនេះ។

រូបភាពពី BBC
យ៉ាងណាមិញលោក rex Tillerson បានបញ្ជាក់ផងដែរខ្លួនពិតជាត្រូវការប្រទេស រុស្ស៊ីជួយដាក់សម្ពាធទៅកាន់តំបន់ Damascus ដើម្បីធានាក្នុងការរួមគ្នាកម្ចាត់ ក្រុមភេរវករ Daesh ដែលអុកឡុកនៅក្នុងប្រទេសស៊ីរីបានទាំងស្រុង។

រូបភាពពី The New York Time
ស្របគ្នានេះសហរដ្ឋអាមេរិកក៏នៅតែត្រូវការជំនួយពីប្រទេសតួកគីដើម្បីសម្រេចគោលដៅក្នុងការស្រោចស្រង់ប្រទេសស៊ីរីឡើងវិញ និងបញ្ចប់អំពើហិង្សាបាន ទាំងស្រុងក្នុងប្រទេសមួយនេះ។

រូបភាពពីសារព័ត៌មាន ABC
គួរបញជាក់ថាភ្លើងសង្គ្រាមនៅក្នុងប្រទេសស៊ីរីចាប់តាំងពីឆ្នាំ ២០១១ មកបាន កើតចេញពីចលនាក្នុងការទាមទារផ្លាស់ប្តូរលោកប្រធានាធិបតី អាសាដ ចេញពី ដំណែង ស្របពេលដែលវាជាឱកាសសម្រាប់ភេរវករចាប់ផ្តើមលុកលុយ បង្ករជាការប៉ះទង្គិចសម្រាប់ជនស៊ីវិលរាប់ម៉ឺននាក់ក្នុងប្រទេសមួយនេះ៕
អត្ថបទដោយ៖ វិសាល
ប្រភព៖ Sputnik
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា