សឹងទប់ទឹកភ្នែកមិនបាន ពិការដៃជើងហើយ នៅតែអាចជួយរកស៊ីម្ដាយបានទៀត

556 Views
January 18, 2018

នារីជនជាតិម៉ាឡេស៊ី បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតរំជួលចិត្ត និង កោតស្ញប់ស្ញែងនាងគ្រប់ៗគ្នា ដោយសារតែនាងពិការអវយវៈមែនពិត តែមិនពិការកម្លាំងចិត្តខិតខំប្រឹងប្រែងឡើយ។

 

 

 

 

ទោះបីជាមិនអាចប្រើប្រាស់ដៃជើងដូចជាមនុស្សដទៃ តែនារីអាយុ៣៣ឆ្នាំនេះ នៅតែខំប្រឹងជួយការងាររកស៊ីគ្រួសាររបស់ខ្លួន ​មិនទុកខ្លួនឲ្យទំនេរឡើយ។

 

 

 

 

 

 

អ្វីដែលនាងប្រើបានគឺ អណ្ដាត ដែលអាចប្រើទៅចុចទូរស័ព្ទ និង កុំព្យូទ័រ ផ្សព្វផ្សាយពីផលិតផល ទឹកសណ្ដែក និង ទឹកម្ទេសរបស់គ្រួសារនាង។ តាំងពីឆ្នាំ២០១៥មក រៀងរាល់ខែ នាងលក់បានប្រមាណ៤ពាន់ដប ឯណោះ។

 

 

 

 

 

 

មិនតែប៉ុណ្ណោះ នាងមានមហិច្ឆតាពង្រីកប៊្រេនផលិតផលរបស់គ្រួសារនេះថែមទៀតផង។ ពិតជាមិនសរសើរមិនបានមែន! យើងមានតែជូនពរនាងនិងគ្រួសារឲ្យជួបតែសំណាងល្អ!

Facebook Comment

Related Articles