អ្នកជំនាញ៖ ការជួញដូរឧបករណ៍និស្សន្ទ ផ្ដល់ផលចំណេញច្រើនដល់អតិថិជន ជាងការយកប្រាក់ទៅដាក់សន្សំនៅគ្រឹះស្ថានហិរញ្ញវត្ថុ បើអ្នកវិនិយោគយល់ច្បាស់ ហើយចេះគ្រប់គ្រងហានិភ័យបានល្អ!

641 Views
January 19, 2018

អ្នកជំនាញផ្នែកជួញដូរឧបករណ៍និស្សន្ទ លោក ស្រី សំណាង នាយកគ្រប់គ្រងផ្នែកធុរកិច្ចក្រុមហ៊ុន GLOD FINANCIAL GLOBAL INVESTMENT Co., Ltd (GFGI) បានលើកយកពីសារៈប្រយោជន៍ដែល​ពលរដ្ឋគ្រប់ គួរតែប្រើប្រាស់លុយ យក​ទៅជួញដូរឧបករណ៍និស្សន្ទ ចៀសជាងការយកលុយទាំងនោះ ទៅដាក់សន្សំ ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ ព្រោះការប្រើប្រាស់លុយ ទៅលើការជួញដូរឧបករណ៍និស្សន្ទ ​អាចទទួលបាន​ផលចំណេញច្រើន ជាងការយកទៅដាក់សន្សំដើម្បីបានការប្រាក់។

ការលើកឡើងបែបនេះរបស់ លោក ស្រី សំណាង ធ្វើឡើងដោយផ្អែកទៅលើកជំនាញ និងបទពិសោធន៍ការងារជួញដូរឧបករណ៍និស្សន្ទ របស់លោកជាច្រើនឆ្នាំកន្លងមក រហូតដល់ក្លាយទៅជានាយកគ្រប់គ្រងផ្នែកធុរកិច្ចក្រុមហ៊ុន GFGI នេះរហូតដល់​បច្ចុប្បន្ន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅក្នុងកិច្ចសម្ភាសន៍ដឹងថា «ការសម្រេចចិត្តយកលុយ ទៅ​ដាក់​សន្សំនៅតាមធនាគារ និងយកលុយទៅជួញដូរលើវិស័យឧបករណ៍និស្សន្ទនេះ អាស្រ័យទៅលើអតិថិជនរៀងៗខ្លួន កាលណាអតិថិជនយកលុយ​ទៅ​សន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុណាមួយ កត្តាដែលអតិថិជនត្រូវសំលឹងមើលមុនគេនោះ គឺអត្រាការប្រាក់ និងការជឿទុកចិត្តនៃភាពរឹងមាំ របស់គ្រឹះស្ថានហិរញ្ញវត្ថុមួយនោះ ប៉ុន្ដែការជួញដូរទៅលើឧបករណ៍និស្សន្ទវិញ តម្រូវឲ្យអតិថិជនយល់ដឹងច្បាស់ពីការជួញដូរ ដើម្បីអាចកំណត់កម្រិតនៃ​ការឡើងចុះ ក្នុងការទាញយកផលចំណេញ ចេញពីទីផ្សារមួយនេះ»

 

 

 

 

លោកបានបញ្ជាក់ទៀតថា បើគិតពីកម្រិតនៃហានិភ័យ នៃការដាក់សន្សំតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងការយកលុយទៅជួញដូរឧបករណ៍និស្សន្ទ គឺការ​សន្សំ​ប្រាក់តាមគ្រឹះស្ថានហិរញ្ញវត្ថុ ស្ទើរតែមិនមានហានិភ័យនោះឡើយ ប៉ុន្ដែបើយកលុយនោះមកធ្វើការវិនិយោគជាមួយការជួញដូរ ទៅលើឧបករណ៍និស្សន្ទវិញ អាចផ្ដល់​ហានិភ័យខ្ពស់ជាង តែដើម្បីបំលែងហានិភ័យ ទៅជាផលចំណេញវិញ គឺអាស្រ័យទៅលើអតិថិជន និងអាស្រ័យទៅលើអ្នកផ្ដល់ប្រឹក្សាថា តើ​គាត់មានជំនាញចំណេះដឹងទៅលើការផ្ដល់ប្រឹក្សាឬទេ? តើអាចស្វែងយល់ពីការប្រែប្រួល អំពីតម្លៃនៃទីផ្សារបានដល់កម្រិតណា? ប្រសិនបើគាត់អាច​ស្វែងយល់ពីតម្លៃបានល្អ ទទួលព័ត៌មានបានទាន់ពេលវេលា នោះគាត់អាចបំលែងហានិភ័យមួយនោះ ទៅជាផលចំណេញជូនអតិថិជន នៃចំណុចមួយ​ដ៏ល្អបំផុត ជាងការយកលុយទៅដាក់សន្សំ តាមធនាគារដើម្បីបានការប្រាក់។

លោកក៏បានបន្ថែមទៀតថា មុនយកលុយទៅជួញដូរឧបករណ៍និស្សន្ទនេះ ត្រូវយល់ឲ្យច្បាស់ថា អ្វីជាការជួញដូរឧបករណ៍និស្សន្ទ? ការជួញដូរឧបករណ៍និស្សន្ទ គឺជាការជួញដូរទៅលើហាងឆេង នៃរូបិបណ្ណអន្ដរជាតិ។ ការជួយដូរទៅលើឧបករណ៍និស្សន្ទ ជាការជួញដូរទៅលើគម្លាតថ្លៃ រវាងរូបិយវត្ថុមួយធៀបនឹងរូបបិយវត្ថុមួយទៀត។

លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនបើពលរដ្ឋចង់ជួញដូរឧបករណ៍និស្សន្ទនេះ ត្រូវតម្រូវឲ្យអតិថិជនបានយល់ដឹង អំពីកម្រិតនៃការចំណេញ និងការខាតបង់ ទាក់ទងនឹងការវិនិយោគលើវិស័យនេះជាមុនសិន ព្រោះនេះជាចំណុចចម្បង ដើម្បីការពារទៅលើកម្រិតហានិភ័យ នៅពេលដែលអតិ​ថិជន ចូលទៅក្នុងទីផ្សារខុសពីអ្វី ដែលពួកគាត់បានរំពឹងទុក។

អ្នកគ្រប់គ្រងរូបនេះ បានបញ្ជាក់ទៀតថា ដើម្បីជួយឲ្យវិស័យនេះមានការរីកចម្រើននៅកម្ពុជា ក្រុមហ៊ុន GFGI បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលអំពីការជួញដូរឧបករណ៍និស្សន្ទនេះជារៀងរាល់ខែ។ ជាក់ស្តែងនៅខែមករា ឆ្នាំ២០១៨នេះ ក្រុមហ៊ុននឹងបង្កើតសិក្ខាសាលាមួយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បើបងប្អូនណាចាប់អារម្មណ៍អាចទាក់ទងមកលេខ៖ ០២៣ ៩៩៩ ៨៨៩ ឬ ០២៣ ៩៩៩ ៨៨៩៕

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles