ចង់ដឹងអត់ថាលោក ត្រាំមានបងប្អូនប៉ុន្មាននាក់

លោក ដូណាល់ត្រាំបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកកាល ពីឆ្នាំ ២០១៦ កន្លងមកនេះជាមួយនឹងការនឹកស្មានមិនដល់ថាលោកអាចទទួល ជ័យជំនះលើគូរប្រជែងលោកស្រី ក្លីនតុនបានទាល់តែសោះ។
យ៉ាងណាមិញមុននឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ត្រាំ គឺជាកំពូល មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញប្រចាំសហរដ្ឋអាមេរិកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយលោក ត្រាំមិនមែនជាជនជាតិអាមេរិកសុទ្ធសាធ នោះទេ ដោយលោកមានខ្សែស្រឡាយខាងឪពុករបស់លោកជាជន អន្តោរិ៍ប្រវេសន៍អាល្លឺម៉ង់ដែលមករស់នៅក្នុងសហរដ្ឋអាមេរិក។
លោកត្រាំមានបង្អូនបង្កើតចំនួន ៤ នាក់ ដោយក្នុងនោះមានដូចជា Maryanne Trump Barry, Fred Trump, Jr., Robert Trump, និង Elizabeth Trump Grau។
បញ្ជាក់ថាសព្វថ្ងៃលោក្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែទទួលរងសម្ពាធជាច្រើននៅក្នុងមុខតំណែងរបស់លោក ដោយក្នុងនោះក៏មានពាក្យចចាមអារ៉ាម ផងដែរថាលោកត្រាំជាមនុស្សកំពុងតែមានជម្ងឺផ្នែកស្មារតី៕