ទស្សនិកជនកើតចម្ងល់ ស្របពេលថន តារានៅខ្មែរយូរពេក
អ្នកនាងថន តារាដែលត្រួវជាបងស្រីរបស់កញ្ញា ថនលក្ខណា កំពុងតែធ្វើឲ្យ មហាជនមានចម្ងល់កាន់តែខ្ឡាំង បន្ទាប់ពីអ្នកនាងមួយរយៈពេលចុងក្រោយនេះ ហាក់បង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាច្រើន ហើយមិនឃើញត្រលប់ទៅកាន់ ប្រទេសថៃវិញ។


ស្របគ្នានេះ កាលពីពេលថ្មីៗនេះក្នុងកំឡុងពេលឆ្លងឆ្នាំសកល ទោះបីជាអ្នកនាង ទៅកម្សាន្តនៅក្នុងប្រទេសថៃក្តី ក៏ប៉ុន្តែអ្នកនាងមិនបានបង្ហាញវត្តមានជាមួយ ស្វាមីដែលជាជនជាតិថៃរបស់ខ្លួនឡើយ។



យ៉ាងណាមិញមហាជជាច្រើនបានគិតថាអាចនឹងមានភាពប្រេះឆាក្នុងចំណងស្នេហារវាងអ្នកនាងថន តារា និងស្វាមីជនជាតិថៃដែលមានមុខតំណែងជាន់ខ្ពស់ របស់ខ្លួន ខណៈពេលដែលសម៉ីខ្លួនមិនទាន់បង្ហាញអ្វីទាំងអស់។



ទស្សនិកជនដែលគាំទ្រ អ្នកនាង ថន តារាកំពុងតែរង់ចាំការបកស្រាយពី អ្នកនាងផ្ទាល់ចំពោះមន្ទិលសង្ស័យទាំងអស់នេះ ហើយគ្រប់គ្នាសង្ឃឹមថា អ្នកនាង និងស្វាមីរបស់ខ្លួននឹងបង្ហាញវត្តមានជាមួយគ្នាសាជាថ្មីម្តងទៀត៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា