អ្នកមានគុណ នៅ សូនីតាទម្លាយរូបប៉ុន្មានសន្លឹកឃើញហើយចង់លង់

635 Views
January 19, 2018

ប្រិយមិត្តច្បាស់ជាស្គាល់យ៉ាងច្បាស់ហើយនូវតារាសម្តែងដ៏មានប្រជាប្រិយនៅ សូនីតាដែលនាងមានរូបសម្បត្តិស្រស់សោភា។

 

 

 

ទោះបីជាយ៉ាងណាក៏ដោយទស្សនិកជនភាគច្រើនបានឃើញ សូនីតា ស្លៀកពាក់ និងតុបតែងខ្លួនតាមបែបស្រីស្អាតក្នុងការសម្តែងរឿងតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ឪពុករបស់នាងបានបង្ហាញរូបថតប៉ុន្មានសន្លឹកដែល សូនីតា គ្រងឈុត ធោធារបស់ប្រទេសកម្ពុជា។

 

 

 

 

យ៉ាងណាមិញរូបថតទាំងអស់នេះត្រូវបានបង្ហាញចូលទៅក្នុងបណ្តាញសង្គមដោយឪពុករបស់កញ្ញា នៅ សូនីតាផ្ទាល់តែម្តង។ ក្នុងនោះដែរម្ចាស់គណនីបណ្តាញសង្គមហ្វេស ប៊ុកដែលមានឈ្មោះថា Nop Phinly បានសរសេរថា៖ “គ្រួសារខ្ញុំបានចូលរួមការតាំងពិពណ៍កងទ័ពកម្ពុជា នៅកោះពេជ្រដើម្បី អបអរសាទរថ្ងៃ៧មករា ព្រមទាំងចាំក្នុងចិត្តជានិច្ចគ្មានថ្ងៃបំភ្លេចបាននិងគិតក្នុងពេលនោះអ្នកណាក៍ដោយបានមករំដោះផុតពីការគំរាមជិវិតពីសំណាក់ក្រុមឃាដករអាវខ្មៅ សូមនឹកគុណជានិច្ច ឩទ្ទិសដល់វីញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី ប្រជាពលរដ្ឋ ដែលបានពលីជិវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិកម្ពុជា”។

 

 

 

 

 

 

គួរបញ្ជាក់ថាមានអ្នកគាំទ្រជាច្រើនបានចូលទៅខមិនសរសើរមិនដាច់ពីមាត់ចំពោះសម្រស់របស់សូនីតាក្នុងឈុតជាទាហានបែបនេះ ដែលវាជាការទាក់ទាញ ប្រជាប្រិយភាពយ៉ាងខ្លាំងមួយកម្រិតទៀតរបស់នាង៕

 

Facebook Comment

Related Articles