ធ្លាប់តែឃើញដួង ម៉ានិចសិចស៊ី ដល់ពេលគ្រងឈុតនេះវិញប្លែកភ្នែកតែម្តង
739 Views
January 19, 2018
Tags: ដួង ម៉ានិច

ទស្សនិកជនច្បាស់ជាបានដឹងហើយថាកញ្ញា ដួង ម៉ានិចគឺជាតារា សម្តែងមួយរូប ដែលចូលចិត្តស្លៀកពាក់បង្ហាញពីភាពសិចស៊ីរបស់ខ្លួន ដែលពេលខ្លះអាចនឹង ធ្វើឲ្យ ទស្សនិកជនមួយចំនួនស្ទើរតែឈាមច្រមុះទៀតផង។
ក៏ប៉ុន្តែលើកនេះម៉ានិចមិនបានបង្ហាញពីភាពសិចស៊ីដូចរាល់ដងទេ ប៉ុន្តែកញ្ញាបានបង្ហាញពីសម្លៀកបំពាក់តាមបែបប្រពៃណីដែលមើលទៅគួរឲ្យស្រលាញ់ និងមានភាពសមរម្យ។
ក្នុងរូបភាពជាច្រើនដែល ដួង ម៉ានិចបានបង្ហាញ គឺសុទ្ធសឹងតែ ជាម៉ូដសម្លៀក បំពាក់ស្អាតៗ បែបប្រពៃណីខ្មែរ។
គួរបញ្ជាក់ថាដួង ម៉ានិចជាតារាស្រីមួយរូបដែលទស្សនិកជនភាគច្រើនស្គាល់ តាមរយៈទេពកោសល្យក្នុងការសម្តែងរបស់នាង ហើយជាពិសេសតារាស្រីរូបនេះក៏ធ្លាប់ចូលរួមច្រើនក្នុងការងារសង្គម និងមនុស្សធម៌ផងដែរ៕
Tags: ដួង ម៉ានិច