ទីភ្នាក់ងារកយកា និង ក្រសួងកសិកម្មរុក្ខាប្រមាញ់ រួមគ្នាលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត នៅសាលាជាតិកសិកម្មកំពង់ចាម

1101 Views
January 20, 2018

ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (កយការ-KOICA) រួមជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើផែនការមេ និងកម្មវិធីលើកកម្ពស់សមត្ថភាពរបស់សាលាជាតិកសិកម្មកំពង់ចាម។

សិក្ខាសាលានេះត្រូវបានចូលរួមជាអធិបតីភាពដោយលោក ជុង យ៊ុនគីល នាយកទីភ្នាក់ងារកយការប្រចាំប្រទេសកម្ពុជា និង លោក សុខ ស៊ីឡូ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាអនុប្រធានដឹកនាំគម្រោង រួមជាមួយក្រុមអ្នកជំនាញការជនជាតិខ្មែរ និង កូរ៉េជាច្រើនរូបទៀត។

 

 

 

 

សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូល និង អនុសាសន៍ពីអ្នកពាក់ពន្ធ័នានារូមមានអ្នកសិក្សាអប់រំ អ្នកមានវិជ្ជាជីវៈ អ្នកសិក្សាស្រាវជា្រវ អ្នកឯកទេស ក្នុងវិស័យកសិកម្ម និង អប់រំ ដើម្បីបង្កើតជាផែនការមេ និងសៀវភៅសិក្សាសម្រាប់សាលាជាតិកសិកម្មកំពង់ចាម។ បន្តែមពីនោះសិក្ខាសាលានេះនិងរកអោយឃើញនូវគ្រឿងបរិក្ខា និង សំភារះដែលចាំបាច់នានាដែលសាលាត្រូវការជាមូលដ្ឋាន។

 

 

 

 

 

ក្រុមអ្នកជំនាញការដែលជាតំណាងមកពីនាយកដ្ឋានជំនាញនានារបស់ក្រសួងកសិកម្ម តំណាងមកពីស្តាបណ្ណអប់រំកសិកម្មដូចជាសកលវិទ្យាល័យកសិកម្មចំការដូង សាលាជាតិកសិកម្មព្រែកលាប សាលាជាតិកសិកម្មកំពង់ចាម ត្រូវបានអញ្ជើញមកផ្ថល់ជាធាតុចូល សម្រាប់ការបង្កើតជាផែនការមេ និង សៀវភៅសិក្សា។ ម្យ៉ាងទៀត ក្រុមអ្នកឯកទេស និង អ្នកជំនាញការកូរ៉េក៏ត្រូវបានអញ្ជើញដើម្បីចូលរួមពិគ្រោះយោបល់ និង ពិភាក្សាជាមួយការក្រុមជំនាញការជនជាតិខ្មែរដើម្បីធ្វើធ្វើសមកាលកម្មនូវបទពិសោធន៏ទៅកាន់ស្ថានភាព និង បរិបទរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន។

 

 

 

 

លោកជុង យ៊ុនគីល នាយកទីភ្នាក់ងារកយការប្រចាំប្រទេសកម្ពុជាបានសង្កត់ធ្ងន់ថាគម្រោងនេះមានគោលបំណងលើកកម្ពស់សមត្តិភាពសាលាជាតិកសិកម្មកំពង់ចាមដើម្បីធ្វើអោយប្រសើរឡើងនូវប្រពន្ធ័អប់រំដែលមានស្រាប់ និងបង្កើតជាផែនការមេដើម្បីការអភិវឌ្ឍន៍របស់សាលា។ គាត់បានបន្តែមទៀតថាគម្រោងនេះនឹងជួយអោយសម្រចបាននូវការបង្កើនសមត្តិភាពសាស្រ្តាចារ្យ នឹង សិស្សនៅក្នុងសាលានេះ ហើយក៏នឹងចូលរូមចំនែកក្នុងការបង្កើតអ្នកដឹកនាំវ័យក្មេង ក្នុងវិស័យកសិកម្ម និង ពាណិជ្ជកម្មផងដែរ។

 

 

 

 

លោក សុខ ស៊ីឡូ ទីប្រឹក្សាក្រសួងកសិកម្មបានបញ្ជាក់ថាគម្រោងលើកកម្ពស់គុណភាព និង នវានុវត្តន៍ សាលាជាតិកសិកម្មកំពង់ចាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សគ្រប់កម្រិត ប្រកបដោយគុណភាពសមស្របជាមួយបរិបទនៃការអភិវឌ្ឍក្នុងតំបន់។

 

 

 

 

គួរឲ្យកត់សំគាល់ផងដែរ សិក្ខាសាលានេះ ត្រូវបានរៀបចំក្រោមគម្រោងលើកកម្ពស់គុណភាព និង នវានុវត្តន៍ សាលាជាតិកសិកម្មកំពង់ចាម។ គម្រោងនេះ បែងចែកជា២ផ្នែកធំៗរួមមានការបង្កើតផែនការមេ និង កម្មវិធីបង្កើនសមត្តិភាព តាមរយះការបង្កើតសៀវភៅសិក្សា កម្មវិធីបណ្តុះបណ្តាលក្នុងប្រទេសកូរ៉េ ការបង្កើតមជ្ឍមណ្ឌលកុំព្យូទ័រ នឹងការផ្តល់ជាគ្រឿងបរិក្ខារ និងសម្ភារៈអប់រំ។ គម្រោងនេះត្រូវបានគំទ្រដោយជំនួយឥតសំណងរបស់សាធារណះរដ្ឋកូរ៉េ ហើយត្រូវបានអនុវត្តន៍ចាប់ពីឆ្នាំ ២០១៦ ដល់ ២០១៩៕

 

ប្រភព៖  freshnews

Facebook Comment

Related Articles