ត្រូវឆ្លើយទេចំពោះគ្រឿងញៀន! អ្នកចែកគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងដកហូតគ្រឿងញៀនមួយចំនួន
ជនសង្ស័យជួញដូរ និងចែកចាយថ្នាំញៀន២នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន ប៉ុស្តិ៍អូរជ្រៅវរ៨៩១ ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងដកហូតវត្ថុតាងគ្រឿងញៀនចំនួន ៤ថងតូច ដែលស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងនាថ្ងៃទី១៩ ខែមករានេះថា ជនសង្ស័យដែលពាក់ព័ន្ធ និងករណីជួញដូរគ្រឿងញៀនខាងលើ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃ១៨ ខែមករា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជនសង្ស័យមានឈ្មោះ ឡី ឡូញ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត និងទី២ឈ្មោះ ផុន ភីន ស្នាក់នៅភូមិក្បាលស្ពានពីរ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកអធិការបន្តថា ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចរកឃើញវត្ថុតាងជាច្រើនរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនអាយចំនួន ៣កូនថង់តូច និង១កូនថង់ធំ ដែកកេះចំនួន ៧ដើមទូរសព្ទ័ចំនួន ៤គ្រឿង បំពង់កែវឡតចំនួន២ ប្រដាប់កៀរថ្នាំចំនួន២ ការបូបចំនួន៤ បំពង់បឺតមួយចំនួន ពិលបត់ចំនួន១ កន្ត្រៃច្រិបចំនួន១ ស្កុតចំនួន១ដុំ ថង់មាត់កឹបសំរាប់ច្រកថ្នាំញៀងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់តាមនិតិវិធីច្បាប់៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា