មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ បង្ក្រាបសាច់មាន់ ឆ្អឹងមាន់ ខូចគុណភាព និងគ្មានអនាម័យ ជិត១តោន និងបានដុតកម្ទេចចោល
993 Views
January 22, 2018
Tags: កាំកុងត្រូល
លោក ឈុន ពិសិដ្ឋ ប្រធានប៉ុស្តិ៍អន្តរជាតិប៉ោយប៉ែត និងមន្រ្តីប៉ុស្តិ៍ បានចុះឃាត់ចាប់ សាច់មាន់ ឆ្អឹងមាន់ ខូចគុណភាព និងគ្មានអនាម័យពីថៃ ចំនួន៧៦០គីឡូក្រាម និងបានដុតកម្ទេចចោល នៅទីលានផ្កាប្រារ ភូមិក្បាលស្ពាន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

ការចុះចាប់ និងដុតកម្ទេចចោលនេះ បានធ្វើឡើង ក្រោយពីមានការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ និងដោយមានការសំរបសំរួលពីព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ។

សម្រាប់ការងារ និងយុទ្ធនាការចុះបង្ក្រាបការនាំចូលសាច់មាន់ខូចគុណភាព និងទំនិញគេចពន្ធផ្សេងៗ ត្រូវបានលោក ស៊ាន ស៊ីណាត បានដាក់ផែនការឲ្យមន្រ្តីចុះស្រាវជ្រាវជាប្រចាំ ដើម្បីចូលរួមលើកកម្ពស់សុខភាពរបស់ពលរដ្ឋទូទៅ៕



ប្រភព៖ freshnews
Tags: កាំកុងត្រូល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា