រំភើបចិត្តណាស់! ក្រុមហ៊ុន GANZBERG ជូនមួកសុវត្ថិភាព ឲ្យបងស្រីពិការភ្នែកទាំងគូមុនគេ ដោយមិនចាំបាច់តម្រង់ជួរ ក្នុងយុទ្ធនាការចែកមួកសុវត្ថិភាព១ម៉ឺនមួកដោយឥតគិតថ្លៃ
ក្រុមការងាររបស់ក្រុមហ៊ុន GANZBERG បានផ្តល់ជូនមួកសុវត្ថិភាពឲ្យបងស្រីពិការភ្នែកទាំងគូ មុនគេដោយមិនចាំបាច់តម្រង់ជួរ ក្នុងយុទ្ធនាការចែកមួកសុវត្ថិភាព ចំនួន ១០,០០០មួកដោយឥតគិតថ្លៃ ។


យុទ្ធនាការក្រុមហ៊ុនស្រាបៀរ GANZBERG នៅក្នុងថ្ងៃទី១ទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការសម្របសម្រួលពីអភិបាលនៃគណៈអភិបាលខណ្ឌទាំង២ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ ដោយពេលព្រឹក ក្រុមហ៊ុនបានធ្វើការចែកមួក នៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយរសៀល ក៏បានបន្តយុទ្ធការចែកមួកសុវត្ថិភាពនៅក្នុងខណ្ឌមានជ័យជាបន្ត ក្រោយទឹកមុខសប្បាយរីករាយ ពីសំណាក់ប្រជាពលរដ្ឋយ៉ាង ច្រើនកុះករតែម្តង។


គួរបញ្ជាក់ផងដែរថា យុទ្ធនាការចែកមួកសុវត្ថិភាព ដោយឥតគិតថ្លៃរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG មិនទាន់បញ្ចប់នៅឡើយទេ ពោល គឺនៅសល់៣ថ្ងៃទៀត ដោយព្រឹកថ្ងៃស្អែកនេះនឹងធ្វើការចែកមួក នៅក្នុងទឹកដីខណ្ឌព្រែកភ្នៅ ចាប់ពីម៉ោង៨ព្រឹកតទៅ៕









ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា