ក្រសួងធនធានទឹក៖ ភ្លៀងកក់ខែ បន្តធ្លាក់រាយប៉ាយនៅរាជធានី-ខេត្តចំនួន១១ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨
1998 Views
January 25, 2018
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា កម្ពុជាបន្តទទួលខ្យល់ដែលបក់មកពីទិសខាងកើត និងឥទ្ធិពលរបស់ខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ ដែលក្ខណៈបែបនេះ បង្កឲ្យរាជធានី-ខេត្តចំនួន១១ មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិច ទៅបង្កួរ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

រាជធានីខេត្តទាំង១១នោះរួមមាន៖
១៖ តំបន់មាត់សមុទ្រ មានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង មានភ្លៀងកក់ខែ ធ្លាក់ពីមធ្យមទៅបង្គួរ។
២៖ តំបន់ទំនាបកណ្តា មានរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំ នឹងមានភ្លៀងកក់ខែធ្លាក់ពីតិច ទៅមធ្យម៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា