ក្តៅៗ សមត្ថកិច្ចវែកមុខបានឃាតករសម្លាប់អ្នកកាសែតក្នុងផ្ទះសំណាក់
480 Views
January 25, 2018
Tags: ឃាតករសម្លាប់អ្នកកាសែត

ទីបំផុតកងកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនឹងកងកម្លាំងស្រុក អង្គស្នួល ខេត្ត កណ្តាល បានធ្វើការវែកមុខឃាតករដែលសម្លាប់ បុរសជាអ្នកកាសែត នៅក្នុងផ្ទះសំណាក់បានហើយ។
យ៉ាងណាមិញកងកម្លាំងសមត្ថកិច្ចនៅមិនទាន់បានបង្ហាញអត្តសញ្ញាណរបស់ជនសង្ស័យជាឃាតករនៅឡើយទេ ស្របពេលដែលសមត្ថកិច្ចជំនាញបាន ធ្វើការស្រាវជ្រាវ ករណីមួយនេះអស់រយៈពេល 4ថ្ងៃរួចមក។
គួររំលឹកថាកាលពីថ្ងៃទី 22មករាកន្លងមកនេះ នៅក្នុងផ្ទះសំណាក់យីហោ “សំណាងណាស់” បានកើតឡើងនូវករណីឃាតកម្មលើអ្នកកាសែត “សម្លេងប្រជាជន” ក្នុងបន្ទប់លេខ 11 ដោយ ជនរងគ្រោះត្រូវបានឃាតករ ចាក់ជាច្រើនកាំបិតស្លាប់នៅក្នុងផ្ទះសំណាក់ មុនពេលដែលឃាតករ បានប្រើល្បិចភៀសខ្លួន ដោយសុវត្ថិភាព៕
ប្រភព៖ amapapa
Tags: ឃាតករសម្លាប់អ្នកកាសែត