អាជ្ញាធរជាតិព្រះវិហារ៖ ធ្លាប់មានអ្នកមានអំណាច ទន្ទ្រានយកដីប្រាសាទកោះកេរ្តិ៍ តែត្រូវបង្ក្រាបទាន់ពេល

573 Views
January 26, 2018

លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានរំឭកថា កន្លងមក ធ្លាប់មានអ្នកមានអំណាចបានរំលោភ​ទន្ទ្រានដីរបស់​អាជ្ញាធរ​ព្រះវិហារ នៅតំបន់ប្រាសាទកោះកេរ្តិ៍ តែលោកបានចុះបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា និងបានឃាត់ខ្លួនជនល្មើស​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាមច្បាប់។

 

 

 

 

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងដើម្បីលើកទិសដៅអនុវត្តន៍ការងារបន្ត ឆ្នាំ២០១៨ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

 

 

 

 

ប្រធានអាជ្ញាធរជាតិព្រះវិហារ បានដាស់តឿនក្រើនរំលឹកទៅដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងឆ្មាំដែលមានតួនាទី ការពារសម្បត្តិបេតិកភណ្ឌប្រាសាទព្រះវិហារនេះ ធ្វើយ៉ាងណាត្រូវយកតួនាទី និងភារកិច្ចរបស់ខ្លួនបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចប្រសាសន៍សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានដាស់តឿនមន្រ្តីទាំងអស់ ឲ្យចេះមុជទឹកដុះក្អែលសិតសក់ និងឆ្លុះកញ្ចក់ មើលពីទង្វើររបស់ខ្លួន។

 

 

 

 

លោកបានផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសឆ្មាំកាពារនេះតែម្តង ធ្វើយ៉ាងណាទប់ស្កាត់ឲ្យខានតែបាននូវរាល់បទល្មើសព្រៃឈើ ដែលជាគម្របក្នុងដែនអភិរក្សព្រះវិហារ និងវែករកមុខជនល្មើសយកមកផ្តន្ទាទោសអោយបាន ព្រោះប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃមិនអាចកាត់ថ្លៃបាន៕

 

 

 

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles