បងប្អូនខ្មែរនៅកូរ៉េត្រៀម! តារាល្បីៗយើងនៅទៅសម្ដែងក្នុងពេលឆាប់នេះ!
435 Views
January 26, 2018
Tags: កូរ៉េ

តារាចម្រៀងនិងសម្ដែងល្បីៗប្រចាំប្រទេសកម្ពុជា ជានិច្ចជាកាល តែងមានទីផ្សារសម្ដែងនៅក្រៅប្រទេស មិនថាជា នៅ សហរដ្ឋអាមេរិក អូស្រ្ដាលី ជាដើម។ ក្រោយមក យើងសង្កេតឃើញថា ទីផ្សារសម្ដែងនៅប្រទេសកូរ៉េខាងត្បូង ក៏មានសន្ទុះមិនធម្មតាដែរ។
ជាក់ស្ដែង តាមប្រភពហ្វេសប៊ុក Thy Uon បានបង្ហើបថា នៅថ្ងៃទី១៦និង១៧ ខែកុម្ភៈនេះ តារាៗយើងនឹងធ្វើការប្រគុំតន្រ្តីដ៏ធំមួយ នៅប្រទេសកូរ៉េខាងត្បូង។
តារាដែលនឹងចូលរួមមាន លោក ខេមរៈ សេរីមន្ដ លោក ខេម កញ្ញា មាស សុខសោភា កញ្ញា យូរី ជាដើម ព្រមទាំងមាន លោក ប៉ែន ចំរ៉ុង និង អ្នកនាង ចន ច័ន្ទលក្ខិណា ជាពិធីករ និង ពិធីការិនី។
ដូច្នេះ បងប្អូនខ្មែរយើងនៅកូរ៉េត្រៀមខ្លួននឹងចូលរួមឲ្យបានសប្បាយរីករាយណា!
Tags: កូរ៉េ