ជប៉ុនផ្ដល់ជំនួយជិត៨លានដុល្លារសម្រាប់សម្អាតមីននៅខេត្តបាត់ដំបង
រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងដល់កម្ពុជា គិតជាទឹកប្រាក់ប្រមាណជិត ៨លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការសម្អាតមីនក្នុងខេត្ដបាត់ដំបង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
បើតាម AKP ដដែល ជំនួយនេះ ត្រូវបានផ្ដល់ទៅឲ្យមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ក្នុងជំនួបមួយជាមួយក្រុមការងារអនុវត្តន៍របស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃពុធ។
អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា លោក ហេង រតនា ត្រូវបានដកស្រង់សម្ដីដែលបាននិយាយថា ជំនួយរបស់ជប៉ុននេះ នឹងត្រូវប្រើប្រាស់សម្រាប់សម្អាត់មីននៅក្នុងស្រុកចំនួន ៤ ស្ថិតក្នុងខេត្តបាត់ដំបង។
AKP បានចុះផ្សាយបន្តថា ជប៉ុនបានផ្ដល់ជំនួយមកកម្ពុជារាប់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០០២មក ដូចជា ក្នុងផ្នែកអប់រំ សុខភាព កសិកម្ម ជាពិសេស ក្នុងប្រតិបត្តិការសម្អាតមីន។
ក្រៅពីជប៉ុន រដ្ឋាភិបាលកម្ពុជា ក៏ទទួលជំនួយដោះមីនពីប្រទេសផ្សេងទៀតផងដែរ ដូចជា សហរដ្ឋអាមេរិក និងប្រទេសកុម្មុនីស្ដចិនជាដើម៕
ប្រភព៖ vod

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា