ខ្លោចចិត្តក្មេងអាយុ៧ឆ្នាំសរសេរសំបុត្រចុងក្រោយ អានហើយទប់ទឹកភ្នែកមិនជាប់
វាជារឿងពិតមួយដែលបានកើតឡើងនៅក្នុងតំបន់ ស៊ូប៊ីនប្រទេសចិន ដែលធ្វើឲ្យមនុស្សម្នារជាច្រើន ទប់ទឹកភ្នែកមិនជាប់ពេលដែលអានសំបុត្រក្មេងស្រីតូចរួច។

ក្មេងស្រីតូចអាយុ ៧ឆ្នាំម្នាក់នេះ គឺបានកើតជម្ងឺ មហារីកគ្រាប់ឈាម តាំងតែពីឆ្នាំ ២០១៦ មកម្លេះ ដោយនាងបានខិតខំសម្របខ្លួនយ៉ាងលំបាករស់នៅក្នុងជម្ងឺមួយនេះ។

ក៏ប៉ុន្តែថ្ងៃមួយនៅពេលដែលនាងរស់នៅជាមួយនឹងជម្ងឺយូរទៅ ភាពអស់សង្ឃឹមបានចូលមកដល់ធ្វើឲ្យនាង សម្រេចចិត្តលែងចង់រស់នៅក្នុងផែនដីជាមួយនឹងជម្ងឺនេះតទៀត។ ដូច្នេះនាងតូចបានសរសេរសំបុត្រ មួយច្បាប់ ផ្ញើរទុកឲ្យឪពុករបស់នាងដោយក្នុង សំបុត្រនោះសរសេរថា៖ “លោកប៉ា! ខ្ញុំបានឃើញ ប៉ាយំថ្ងៃនេះ។ ខ្ញុំពិតជាកើតទុក្ខខ្លាំងណាស់ ពេលឃើញប៉ាអញ្ចឹង។ ខ្ញុំដឹងថាខ្ញុំជាដើមហេតុ តែម្នាក់គត់ ដែលធ្វើឲ្យម៉ាក់រត់ចោលប៉ា ហើយខ្ញុំក៏ ជាដើមហេតុឲ្យប៉ាអស់លុយពីខ្លួនដូចគ្នា។ ឥឡូវប៉ាយកខ្ញុំទៅផ្ទះបានអត់? បើគ្មានខ្ញុំម៉ាក់នឹងត្រលប់មកវិញ ហើយប៉ានឹងម៉ាក់ចាប់ផ្តើម សុភមង្គលសារជាថ្មី”។

យ៉ាងណាមិញសំបុត្រដែលនាងតូចសរសេរនេះគឺកើតឡើងដោយសារតែជម្ងឺរបស់នាងបានក្លាយទៅជាបន្ទុកយ៉ាងធ្ងន់សម្រាប់គ្រួសារ ដោយការព្យាបាលគឺមាន តម្លៃរហូតទៅដល់ ៥៩ម៉ឺនយ័ន។ ក្នុងនោះម្តាយជាទី អប្រិយរបស់នាងក៏បានរត់ចោលកូន និងប្តីដោយសារ តែ វិបត្តិព្យាបាលជម្ងឺរបស់កូនស្រី។

បច្ចុប្បន្នសំបុត្ររបស់នាងតូចកំពុងតែល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមក្នុងប្រទេសចិន។ ហើយក្នុងនោះដែរ សប្បុរសជនជាច្រើនបានសួររក លេខកុង ធនាគារឪពុករបស់នាងដើម្បីឩបត្ថម្ភប្រាក់ ព្យាបាលជម្ងឺនាងតូច៕
ប្រភព៖ Worldofbuzz
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា