បុរសម្នាក់ពាក់អាវមួយអស់រយៈពេល ២០ ឆ្នាំ ដោយសារតែ………..
ស្រ្តីក្មេងជនជាតិជប៉ុនម្នាក់បានបង្ហាញរឿងពិតរបស់ឪពុកនាងដែលគ្រប់គ្នាស្តាប់ហើយទប់ទឹកភ្នែកមិនជាប់ ពោលគឺគាត់បានពាក់អាវមួយអស់រយៈពេលរហូតដល់ទៅ ២០ឆ្នាំ។

ដំបូងឡើយនាងត្រឹមតែកើតជាចម្ងល់ប៉ុណ្ណោះទៅលើការពាក់អាវមួយអស់រយៈពេលជាយូររបស់ឪពុកនាង។ ក៏ប៉ុន្តែនៅពេលដែលនាងសួរគាត់ ឪពុករបស់ក្មេងស្រី មិនបានតបអ្វីទាំងអស់ក្រៅពីផ្តល់ស្នាមញញឹមលើផ្ទៃមុខ ជ្រីវជ្រួញត្រលប់មកវិញ។ នាងបានរៀបរាប់ថា អាវមួយនេះឪពុកខ្លួនស្រលាញ់ ណាស់ មិនដែលឲ្យមានអ្វីមកប្រឡាក់ សូម្បីតែបន្តិច ហើយជានិច្ចកាលឪពុកនាងតែងតែពាក់នៅក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាយកទៅតាមពេលធ្វើដំណើរកម្សាន្ត ផងដែរ។ទោះបីជាយ៉ាងណាក៏ដោយអាថ៌កំបាំងទាំងអស់ត្រូវ ទម្លាយចេញមកបន្ទាប់ពី ក្មេងស្រីជប៉ុនម្នាក់នេះបាន ប្រទះឃើញរូបថត ដែល ឪពុកនាងទុកដាក់យ៉ាងល្អ នៅក្នុងថតតុ។ អ្វីដែលនាងបានឃើញនៅក្នុងរូបថត គឺជារូបម្តាយនាងនៅក្នុងនោះ ជាមួយឪពុកនាងដោយ គាត់ បានពាក់អាវមួយនោះ។

ការពិតអាវដែលឪពុកនាងទុក និងពាក់ជាប់ខ្លួន រយៈពេល ២០ឆ្នាំគឺដោយសារតែចង់រម្លឹក ពីម្តាយរបស់នាងដែលបានលាចាកលោកកាលពី ១៨ឆ្នាំមុនដោយសារតែជម្ងឺមហារីក។

ចុងក្រោយទើបនាងដឹងថាការពិតឪពុករបស់នាងគឺជា បុរសស្មោះស្នេហ៍ម្នាក់ដែលរហូតមកទល់នឹងពេលនេះ គឺគាត់នៅតែចងចាំប្រពន្ធរបស់ខ្លួនទោះបីជា គាត់បានលាចាកលោកជាយូរមកហើយក្តី៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា