ប្រធានតុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនស្ត្រីម្ចាស់ទីតាំងទទួលផលចោរកម្ម ដែលទិញម៉ូតូពីចោររាប់សិបគ្រឿង ដាក់ពន្ធនគារ, ពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះការចុះបង្ក្រាប និងឃាត់ខ្លួនជនល្មើស

1280 Views
January 27, 2018

ប្រធានសាលាដំបូងខេត្តកណ្ដាល លោក ហុក វ៉ានធីណា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីម្ចាស់ហាងដ៏ធំម្នាក់ ដាក់ពន្ធនាគារ ដោយចោទពីបទទទួលផលចោរកម្ម ក្រោយរកឃើញថា ស្ត្រីរូបនេះទិញម៉ូតូពីក្រុមចោររាប់សិបគ្រឿង។

 

 

 

 

ទន្ទឹមនឹងចំណាត់ការផ្លូវច្បាប់នេះ ប្រជាពលរដ្ឋ រួមទាំងជនរងគ្រោះ មានការសាទរយ៉ាងខ្លាំងចំពោះវិធានការចុះបង្ក្រាបទីតាំង ហើយឈានដល់ការឃាត់ខ្លួនជនល្មើស យកទៅផ្តន្ទាទោសតាមច្បាប់ ពីព្រោះស្ត្រីជនល្មើសរូបនេះ ត្រូវបានអ្នកភូមិដៀលត្មិះថា ជាជនជើងខ្លាំងម្នាក់ក្នុងភូមិ ដែលតែងតែទទួលផលចោរកម្មអស់មួយអន្លើ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បង្ហាញក្តីសង្ឃឹមថា តុលាការនឹងដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរសមនឹងទង្វើបទល្មើស ដែលជនល្មើសរូបនេះបានប្រព្រឹត្តកន្លងមក។

 

 

 

 

មុនឈានដល់ការផ្តន្ទានទោសលើស្ត្រីម្ចាស់ហាងខុសច្បាប់ខាងលើ គឺផ្ដើមចេញពីប្រតិបត្តិការបង្ក្រាបទីកន្លែងទទួលផលចោរកម្ម នៅចំណុចផ្ទះទិញលក់ម៉ូតូយីហោ «សុខឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ» ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន។

 

 

 

 

តាមដីការបស់តុលាការខេត្តកណ្ដាល ជនល្មើសខាងលើមានឈ្មោះ ចាន់ សុខហ៊ីម ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរទិញលក់ម៉ូតូ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ខណៈកំពុងរងការចោទប្រកាន់ និងដីកាបង្គាប់ឲ្យឃុំខ្លួនយ៉ាងដូច្នោះ សាត់ញាតិរបស់ជនល្មើសក៏កំពុងខ្វែងដៃខ្វែងជើងរត់ការចង់ ដោះលែងស្ត្រីជនល្មើសរងឈ្មោះអាស្រូវរូបនេះផងដែរ។

 

 

 

 

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ផ្ដើមចេញពី កិច្ចប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត បង្ក្រាប ករណីឃាតកម្មគិតទុក ដែលសម្លាប់ម្ចាស់ហាងម៉ាស្សា និងជាអ្នកកាសែតនោះ សមត្ថកិច្ច បានបន្តបង្ក្រាបទីកន្លែង ទទួលផលចោរកនៅ ចំណុចផ្ទះទិញលក់ម៉ូតូ យីហោ សុខឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ ផ្លូវជាតិ លេខ៥ ផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 

 

 

 

ជនសង្ស័យម្នាក់ ភេទស្រីត្រូវបានឃាត់ខ្លួនថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មូលហេតុ ទទួលទិញ លក់ម៉ូតូ របស់បន្តពីជនសង្ស័យ ហើយបដិសេធថា មិនបានទទួលទិញ។

វត្ថុតាងចាប់យក៖
១-លិខិតលក់ទិញម៉ូតូ០២ច្បាប់ ក្នុងនោះមានលិខិតលក់ម៉ូតូរបស់ជនសង្ស័យឈ្មោះ ផេង ណាន ហៅ

ណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ នៅភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ដោយមានស្នាមមេដៃអ្នកលក់ ប៉ុន្តែគ្មានឈ្មោះទេ។

 

 

 

 

២-លិខិតលក់ម៉ូតូរបស់ឈ្មោះ ចាន់ សុខហ៊ីម ភេទស្រី អាំយុ៣៧ឆ្នាំ មុខរបរ លក់ដូរ នៅភូមិ គ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានលក់ម៉ូតូ០១គ្រឿង ម៉ាកHonda Dream.C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1GG-7785 មានលេខតួនិងលេខម៉ាស៊ីន9734460 លក់ក្នុង តម្លៃ ១.៦៩០$ គ្មានឈ្មោះ គ្មានលេខទូរស័ព្ទ គ្មានអាសយដ្ឋានអ្នកទិញ  គ្មានស្នាមមេដៃអ្នកលក់ និង អ្នកទិញទេ ឯកសារចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

បើតាមលោកស្នងការខេត្តកណ្តាល សភាពនៃរឿងហេតុដូចតទៅ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នៅវេលាម៉ោង១៣.១០នាទី នៅចំណុចផ្ទះសំណាក់ (សំណាងណាស់) បន្ទប់ជួលជួរខាងត្បូង(បន្ទប់លេខ១១) ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល មានករណីឃាតកម្ម(គិតទុកជាមុន) បង្កឡើងដោយជនសង្ស័យឈ្មោះ ផេង ណាន ហៅណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះឈ្មោះ នួន សុភាព (នួន ភាព) ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សា និងជាអ្នកសារ ព័ត៌មានសម្លេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ។

ក្រោយពីបានធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ផេង ណាន ហៅណា បានយកម៉ូតូរបស់ជនរងគ្រោះ០១គ្រឿង ម៉ាកHonda Dream.C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1GG-7785 មានលេខតួនិងលេខម៉ាស៊ីន9734460 ទៅលក់ឲ្យជនសង្ស័យឈ្មោះ ចាន់ សុខហ៊ីម ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ មានទីលំនៅ\ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ នៅចំណុចផ្ទះទិញលក់ម៉ូតូយីហោសុខឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ ផ្លូវជាតិលេខ៥ ផ្ទះគ្មាន លេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកនៅ រាជធានីភ្នំពេញ ក្នុងតម្លៃ១.៤៥០$ ។

លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១.៣០នាទី ទើបកម្លាំងជំនាញខេត្ត និងស្រុក សហការជាមួយកម្លាំងរាជធានីភ្នំពេញ បាននាំជនសង្ស័យឈ្មោះ ផេង ណាន ហៅណា ទៅធ្វើការចង្អុលបង្ហាញទីតាំងទទួលផលចោរកម្មខាងលើ និងធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចាន់ សុខហ៊ីម និងដកហូត វត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។

ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ សុខហ៊ីម បានឆ្លើយសារភាពនៅចំពោះ មុខ
សមត្ថកិច្ចនគរបាលថា ខ្លួនពិតជាបានទិញម៉ូតូខាងលើ ពីជនសង្ស័យឈ្មោះ ផេង ណាន ហៅណា ក្នុងតម្លៃ១.៤៥០$ ពិតប្រាកដមែន ដោយមានប័ណ្ណសម្គាល់យានយន្តត្រឹមត្រូវប៉ុន្តែមិនមែនឈ្មោះ ផេង ណាន ទេជារបស់ ឈ្មោះ នួន សុភាព ហើយម៉ូតូនេះត្រូវបានលក់បន្តទៅឲ្យអ្នកទិញមិនស្គាល់ឈ្មោះ រស់នៅខេត្ត កំពង់ចាម បាត់ហើយ ក្នុងតម្លៃ ១.៦៩០$ ។

 

 

 

 

កម្លាំងនគរបាល បានចាប់យកម៉ូតូ Honda Dream125 ប្រភេទស្រី ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GG-7785
ម្ចាស់កម្មសិទ្ធ នួន សុភាព អាសយដ្ឋាន ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ ពីទីតាំងសុខ ឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងមានឈ្មោះ ចាន់ សុខហ៊ីម ភេទស្រី ដែល ត្រូវបានឃាត់ខ្លួនពីបទ ទទួលផលចោរកម្ម (មិនព្រមសហការ ផ្ដល់ម៉ូតូ លាក់បាំង មិនសារភាពពីទង្វើ បានទទួលទិញនិងបានយកទៅលក់បន្ត ឲ្យអ្នកផ្សេង ហើយឆ្លើយបង្វែនដាន សមត្ថកិច្ច ក្នុងន័យលាក់បាំងទង្វើរបស់ខ្លួន ។

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles