ក្រសួងជំរុញឲ្យពលរដ្ឋសហការជាមួយសមាគមន៍វៀតណាមដាំស្វាយចន្ទី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឲ្យកសិករ ឬ ក្រុមហ៊ុនសហការជាមួយសមាគមន៍ស្វាយចន្ទីវៀតណាម ដោយថា អាចមានឱកាសទទួលបានគ្រាប់ពូជ បច្ចេកទេស និងមានទីផ្សារលក់ទៅវិញពេលដាំដុះបានផលនោះ។
សេចក្តីណែនាំចេញផ្សាយកាលពីម្សិលមិញចុះហេត្ថលេខាដោយរដ្ឋមន្ត្រីលោក វេង សាខុន បានលើកថា សមាគមន៍ស្វាយចន្ទីវៀតណាម យល់ព្រមផ្តល់ប្រភេទពូជ បច្ចេកទេស និង ប្រមូលទិញផលិតស្វាយចន្ទីតាមកិច្ចសន្យា។
សេចក្ដីណែនាំឲ្យដឹងទៀតថា ក្រសួងនឹងផ្សព្វផ្សាយ ដើម្បីជំរុញទៅកសិករ សហគមកសិកម្ម និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឲ្យចូលរួមដាំស្វាយចន្ទីជាមួយសមាគមន៍ស្វាយចន្ទីវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនងទីផ្សារនាំចេញ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន (FB៖ ក្រសួងកសិកម្ម)
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ចាន់ ហេង បញ្ជាក់បន្ថែមថា នេះគឺជាឱកាសល្អរបស់កសិករ។
លោកថា៖ «មានច្រើនកន្លែងណាស់ សម្រាប់កសិករយើងឃើញគេដាំដំឡូងមី ខ្លះដាំស្វាយចន្ទីនាំគ្នាដាំៗទៅ ដល់វាច្រើនពេក ធ្លាក់ថ្លៃធ្លាក់អីទៅ អត់មានអ្នកណាដែលថាទទួលខុសត្រូវលើហ្នឹងទេ។ កាលណាយើងមានដៃគូរ មានកិច្ចសន្យាអីត្រឹមត្រូវច្បាស់លាស់ហើយ គឺយើងផលិតបានរហូតយើងមានទីផ្សារ យើងមានទីផ្សាររបស់យើងរហូត ហើយការងារយើងដើររហូតតែម្ដង»។
នាយកកម្មវិធីបរិស្ថាន និងសុវត្ថិភាពនៃអង្គការសេដាកលោក គាប មករាឌី យល់ថា ប្រសិនវៀតណាមព្រមផ្ដល់ ពូជ បច្ចេកទេស រួចហើយវៀតណាមទទួលទិញស្វាយចន្ទីពីក្រុមកសិករ ឬសហគមន៍កសិកម្មវិញនោះ ជារឿងល្អ ហើយត្រូវពង្រឹងធ្វើការរួមគ្នាឲ្យស្និទ្ធ។
លោកថា៖ «គួរតែបង្កើននៅស្មារតី ឬក៏ចំណេះដឹងខាងតាមកិច្ចសន្យា ដល់កសិករទៀត ធ្វើម៉េចឲ្យមានការសម្របសម្រួលរវាងវិនិយោគទុន និងកសិករឲ្យមានគឺស្គាល់គ្នា ហើយហ្នឹង ទុកចិត្តគ្នាឲ្យកាន់តែល្អប្រសើរ កុំឲ្យដល់ពេលទទួលផល ឬនៅពេលទិញកសិផលពីកសិករយើងថា មានបញ្ហាកើតឡើង»។
នៅឆ្នាំ២០១កន្លងទៅ កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីបានជាង១០ម៉ឺនតោន។ បើតាមក្រសួងកសិកម្មបានឲ្យដឹងថា នៅក្នុង១ឆ្នាំៗ កម្ពុជាបានចេញគ្រាប់ស្វាយចន្ទីទៅលក់វៀតណាមបាន១០០ពាន់តោន៕
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា