បុរសម្នាក់បើករថយន្ត TUNDRA ពាក់ស្លាកលេខ ភ្នំពេញ 2AA:7789 បុកចូលផ្ទះប្រជាពលរដ្ឋនៅជិតវត្តសន្សំកុសល រងរបួសធ្ងន់
នៅវលាម៉ោង១២៖៣០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿង បានបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមានកាភ្នាក់ផ្អើល ពីប្រជាពលរដ្ឋ និងសម្ថកិច្ចនៅជិតវត្តសន្សំកោសល។


បើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ដែលមានម៉ាក TUNDRA ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2AA:7789 ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏គេចជាមួយអ្នកធ្វើដំណើរតាមផ្លូវ ក៏រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋតែម្តង បណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះវាស់វែង និងយករថយន្តបង្កទៅរក្សាទុក្ខ រង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធី៕





ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា