អភិបាលខេត្តសៀមរាប ស្នើជប៉ុនឲ្យបង្កើតជើងហោះហើរត្រង់ មកកាន់ខេត្តសៀមរាប
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោក កាស៊ូយូគី ណាកាណេ Kazuyuki NAKANE អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន និងប្រតិភូដែលបំពេញទស្សនៈកិច្ចនៅខេត្តសៀមរាប។



ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង ក៏បានអបអរសាទរខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនង់ជាមិត្តភាពរវាងជប៉ុន-កម្ពុជា ជាពិសេសការសម្ពោធឲ្យដំណើរការ នូវការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងកំពង់ធំ។



ស្របពេលដំណើរការ នូវការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប២០១៨ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន សូមឲ្យមានការហោះហើរត្រង់ ពីប្រទេសជប៉ុនមកកាន់ខេត្តសៀមរាប ដើម្បីឲ្យភ្ញៀវទេសចរកើនឡើងថែមទៀត។


សូមជម្រាបថា បើតាមអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅឆ្នាំ២០១៦ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥,០៤២,៨០១នាក់ បើប្រៀបធៀបឆ្នាំ២០១៥ ចំនួន៥,០១១,៣១៦នាក់ កើនឡើង០.៦២% ហើយឆ្នាំ២០១៧ ភ្ញៀវទេសចរ សរុបចំនួន ៥,៥៤៣,៤៣៤នាក់ កើន៩,៣% ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ចំនួន២,៤៥៧,២៨២នាក់ កើនឡើង១១,៤២% បើធៀបនឹងឆ្នាំ២០១៦, ភ្ញៀវទេសចរជាតិ ចំនួន៣,០៨៦,១៥២នាក់ កើនឡើង ៨,៧៧% បើធៀបនឹងឆ្នាំ២០១៦។ ភ្ញៀវទេសចរជប៉ុន មានចំនួន ១៣,៦១៥នាក់ ជាប់ចំណាត់ថ្នាក់លេខ៥៕



ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា