ដំបូងផ្អើលនិយាយគ្រប់មាត់ តែដល់បុណ្យ ១០០ ថ្ងៃស្ងាត់ឲ្យជ្រាប

819 Views
January 29, 2018

តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពប្រជែងកម្មវិធី The Voice Cambodia វគ្គ ២ សានស្រីឡៃត្រូវបានមហាជនក្នុងប្រទេស និងក្រៅប្រទេសភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាង ត្រូវបានអតីតស្វាមីបាញ់សម្លាញ់យ៉ាងព្រៃផ្សៃកាលបី ១០០ ថ្ងៃមុននេះ ពោលគឺនៅចុងឆ្នាំ ២០១៧។

យ៉ាងណាមិញបន្ទាប់ពីរងការបាញ់ប្រហារពីសំណាក់អតីតស្វាមីខ្លួនព័ត៌មានរបស់សាន ស្រីឡៃត្រូវបានល្បី ទៅកាន់មហាជនក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានមិត្តរួមអាជីពជាច្រើនរបស់អ្នកនាង បានចូលរួមយ៉ាងច្រើនកុះករ។

 

ក៏ប៉ុន្តែក្នុងពិធីគម្រប់ខួប១០០ថ្ងៃរបស់ស្រីឡៃ បែរជាមានភាពស្ងាត់ជ្រងំទៅវិញពោលគឺមិនសូវមាន មិត្តសិល្បៈកររូបណាបង្ហាញវត្តមាននៅក្និុងកម្មវិធីបុណ្យនេះទេ។ ដែលទាំងអស់នេះបាន ក្លាយទៅជា ចម្ងល់របស់មហាជនយ៉ាងច្រើនចំពោះការប្រារព្ធពិធីបុណ្យយ៉ាងស្ងៀមស្ងាត់នេះ។

 

 

 

ក្នុងនោះដែរនៅព្រឹកថ្ងៃទី ២៩ ដែលត្រូវជាកម្មវិធីបុណ្យបញ្ចប់នៃគម្រប់ ១០០ ថ្ងៃនៃការស្លាប់របស់ សាន ស្រីឡៃក៏នៅតែមានភាពស្ងប់ស្ងាត់ ពោលគឺមិនសូវមានតារាណាចូលរួមឡើយ ដោយភាគច្រើនគឺមានតែ គ្រួសារបស់អ្នកនាងតែប៉ុណ្ណោះ។

 

 

 

អ្វីដែលកាន់តែធ្វើឲ្យភ្ញាក់ផ្អើលទៀតនោះ សូម្បីតែអ្នកនាង ពេជ្រ សោភាដែលជាគ្រូបង្វឹករបស់ស្រីឡៃ ក៏មិនបានបង្ហាញវត្តមានក្នុងពិធីនោះផងដែរ ដែលពួកគេទាំង២ ធ្លាប់ជាគ្រូ និងសិស្សកាលពីនៅ ប្រឡងកម្មវិធី The Voice ។

 

 

ទស្សនៈមហាជនជាច្រើនបានផ្តោតខ្លាំងទៅលើកូនប្រុសទាំង ២ នាក់របស់ អ្នកនាង សាន ស្រីឡៃ ដោយពួកគេត្រូេវបានក្លាយទៅជាក្មេងកំព្រា ត្រឹមមួយប៉ប្រិចភ្នែកដោយសារតែកំហឹងនៃការប្រច័ណ្ឌ មិនពិចារណាវែងឆ្ងាយរបស់ឪពុកខ្លួន៕

 

 

 

 

Facebook Comment

Related Articles