មានសង្ឃឹមហើយ! ចិនចេញលក់ថ្នាំប្រឆាំងវីរុសជម្ងឺអេដស៍ ហើយតម្លៃធូរថ្លៃជាងគេទៀត!
នេះជាលើកទីមួយហើយ ដែលប្រជាជនចិនអាចទទួលថ្នាំព្យាបាលជម្ងឺអេដស៍ដ៏កាចសាហាវ តាមរយៈការប្រើប្រាស់ថ្នាំតែមួយមុខប៉ុណ្ណោះ ជាការរួមបញ្ចូលគ្នាពីសារធាតុប្រឆាំងផ្សេងៗ ខុសពីការព្យាបាលធម្មតាដែលតម្រូវឲ្យអ្នកជម្ងឺលេបថ្នាំច្រើនមុខ។





ថ្នាំនេះមានឈ្មោះថា Triumeq ផលិតដោយក្រុមហ៊ុនឈ្មោះ GlaxoSmithKline PLC (GSK) ដែលទើបតែទទួលស្គាល់ជាផ្លូវការ និង ដាក់ឲ្យលក់ជាលើកដំបូងនៅក្នុងប្រទេសចិន ដោយមិនទាន់ដាក់ក្នុងទីផ្សារឲ្យទូលំទូលាយនៅឡើយទេ។ សម្រាប់ការទទួលទានក្នុង១ខែ ស្មើនឹង៣០ថ្ងៃ ថ្នាំនេះមានតម្លៃ ៤៥០ដុល្លា ដែលជាតម្លៃមួយដែលទាបជាងបណ្ដាប្រទេសជិតខាង ដូចជា ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់។ អ្វីដែលពិសេសគឺ ថ្នាំប្រភេទ Triumeq តែមួយមុខ មានប្រសិទ្ធិភាពស្មើនឹងសារធាតុ៣មុខ និង ថ្នាំច្រើនមុខរួមបញ្ចូលគ្នា។ ដូច្នេះអ្នកជម្ងឺមិនចាំបាច់ទទួលទានថ្នាំជាច្រើនមុខ ដូចការព្យាបាលធម្មតាឡើយ។






ដូចនេះ យើងសង្ឃឹមថា ថ្នាំនេះនឹងដាក់លក់ក្នុងទីផ្សារធំទូលាយ ហើយពិតជាមានប្រសិទ្ធិភាព ហើយពិតជាអាចជួយជីវិតអ្នកជម្ងឺអេដស៍បានដោយជោគជ័យ នាថ្ងៃអនាគត៕
ប្រភព៖ nextshark
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា