គិតត្រឹមដំណាច់ឆ្នាំ២០១៧ កម្ពុជាមានអ្នកប្រើសេវាទូរស័ព្ទចល័តកើនដល់១៩លាននាក់ និងអ្នកប្រើ Internet កើនដល់ ៨.៥លាននាក់
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងឲ្យដឹងថា គិតដំណាច់ឆ្នាំ២០១៧ នៅកម្ពុជាមានចំនួនអ្នកជាវសេវាទូរស័ព្ទចល័តកើនឡើងដល់ ចំនួនប្រមាណ១៩លាននាក់ ដែលគ្រប់ដណ្តប់នៅទីប្រជុំជនចំនួន១០០%។

លោកបញ្ជាក់ទៀតថា អត្រានៃការជាវសេវាទូរស័ព្ទចល័ត មានចំនួនប្រមាណ១២៥ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប ដែលមានប្រមាណ១៥លាននាក់។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ត្រាំ អ៊ីវតឹក ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជា អធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ។

លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ចំនួននៃការជាវសេវា Internet កើនឡើងដល់៨.៥លាននាក់ ត្រឹមចុងឆ្នាំ២០១៧ ស្មើនឹងអត្រាប្រើប្រាស់ប្រមាណ៦០ភាគរយ។

លោក ត្រាំ អ៊ីវតឹក បានលើកឡើងទៀតថា បច្ចេកវិទ្យាជំនាន់ទី៤ 4G/LTE ត្រូវបានដាក់ដំណើរការនៅរាជធានីខេត្តទាំង២៥ គ្របដណ្តប់ផ្ទៃដី ស្ទើរតែ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ បច្ចេកវិទ្យាកម្រិតខ្ពស់ 4.5G/LTE advanced ត្រូវបានដាក់ឲ្យដំណើរការ ដែលអនុញ្ញាតឲ្យយុវជនរីករាយជាមួយ ការប្រើប្រាស់សេវាអ៊ីធឺណិតល្បឿនលឿន និងមានតម្លៃទាបបំផុតក្នុងតំបន់៕

ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា