ជប៉ុនជូបវិបត្តិមនុស្សចាស់វង្វេងដើរចោលផ្ទះកើនឡើង
អាជ្ញាធរជប៉ុនបានប្រកាសថា មនុស្សចាស់កើតជំងឺវង្វេងដើរចោលផ្ទះរាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ ហើយបញ្ហានេះកាន់តែកើនឡើងខ្លាំង ដែលអ្នកជំនាញជំរុញឲ្យរដ្ឋាភិបាលត្រូវមានវិធានការដោះស្រាយបន្ទាន់កុំឲ្យរឿងនេះ ក្លាយជាបញ្ហាធំរបស់សង្គម។
របាយការណ៍របស់ទីភ្នាក់ងារនគរបាលជាតិបានបង្ហាញថា ក្នុងឆ្នាំ២០១៦ មនុស្សចាស់វង្វេងដើរចោលផ្ទះមានជាង១៥ ០០០នាក់ ដែលចំនួននេះកើនឡើង២៦ភាគរយបើប្រៀបធៀបឆ្នាំ២០១៥។ នេះបើតាមការចុះផ្សាយរបស់Channel News Asia។
អ្នកកើតជំងឺវង្វេងស្មារតីដើរតាមផ្លូវនៅជប៉ុន
របាយការណ៍របស់នគរបាលបង្ហាញថា មនុស្សចាស់ដែលកើតជំងឺវង្វេងហើយដើរចោលផ្ទះនោះ ភាគច្រើនអាយុចាប់៦៥ឆ្នាំឡើងទៅ។
របាយការណ៍ធនាគារពិភពលោកបង្ហាញថា ក្នុងឆ្នាំ២០១៦ ជប៉ុនមានប្រជាជន១២៧លាននាក់។ ទីភ្នាក់ងារនគរបាលជាតិជប៉ុនបង្ហាញការព្រួយបារម្ភថា បច្ចុប្បន្នអ្នកមានជំងឺវង្វេងស្មារតីមាន៤លាន៦សែននាក់ ហើយចំនួននៃជំងឺនេះអាចកើនឡើងដល់៧លាននាក់នៅឆ្នាំ២០២៥។

បញ្ហាមួយនៅក្នុងប្រទេសជប៉ុនគឺសមាជិកគ្រួសារតែងលាក់បាំងព័ត៌មាន ពីស្ថានភាពសមាជិកគ្រួសាររបស់ពួកគេដែលមានជំងឺវង្វេងស្មារតីមិនឲ្យអ្នកជិតខាងដឹងទេព្រោះគេយល់ថា ជារឿងក្នុងគ្រួសារ ឬ ជារឿងខ្មាស់អៀន។
សមត្ថកិច្ចជប៉ុនតែងតែជួបមនុស្សដើរវង្វេងផ្ទះ នៅតាមផ្លូវសាធារណៈ ដេកតាមចិញ្ចើមថ្នល់ និងដើរតាមហាងលក់ទំនិញជាដើម ហើយនៅពេលដែលសមត្ថកិច្ចសួរនាំពួកគេមិនស្គាល់ឈ្មោះ និងផ្ទះខ្លួនឯងនោះទេ។ អ្នកខ្លះដើរវង្វេងផ្ទះរហូត៣ទៅ៤ថ្ងៃក្នុងស្ថានភាពអាកាសធាតុត្រជាក់។

មេធាវីTetsuhiko Kobayashi ដែលកំពុងដឹកនាំអ្នកស្ម័គ្រចិត្តមួយក្រុមជួយស្វែងរកអ្នកមានជំងឺវង្វេងស្មារតីដើរចោលផ្ទះក្នុងទីក្រុងតួក្យួថ្លែងថា បើរដ្ឋាភិបាលមិនដោះស្រាយបញ្ហានេះ ឲ្យបានទាន់ពេលនោះទេវានឹងក្លាយទៅជាបញ្ហាធ្ងន់ធ្ងររបស់សង្គមនៅពេលអនាគត។
អ្នកជំនាញខាងផ្លូវចិត្តក៏ជំរុញឲ្យមានការបង្កើតក្រុមអ្នកជំនាញមួយដើម្បីស្រាវជ្រាវលើបញ្ហាដែលកំពុងកើតមានទាក់ទងជំងឺវង្វេងកើនឡើងច្រើននេះ។
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា