បែកធ្លាយមូលហេតុដែល ពាក់មី ធ្លាក់ខ្លួនឈឺជាញឹកញាប់ ការពិត…​

1148 Views
January 30, 2018

នាយ ពាក់មី គឺជាតារាកំប្លែងជួរមុខដែលមានប្រជាប្រិយភាពមួយដួង និង តែងទទួលបានការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ មិនចេះជិនណាយ។ សព្វថ្ងៃនេះ នាយ ពាកមី ហាក់ដូចជាកំពុងមមាញឹកក្នុងការងារសិល្បៈ មិនថាតែផ្នែកសម្ដែងកំប្លែង និង ដឹកនាំសម្ដែងនោះទេ គឺលោករវល់រកតែពេលសម្រាក ថែទាំសុខភាពមិនបានផង។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ជាក់ស្ដែង នាពេលថ្មីៗនេះ គេសង្កេតឃើញថា នាយពាក់មី តែងតែឈឺ ដាក់សេរ៉ូមជាញឹកញាប់ ដែលធ្វើឲ្យអ្នកគាំទ្ររូបលោក មានក្ដីព្រួយបារម្ភយ៉ាងខ្លាំង។ កាលពីដំបូងឡើយ គេគិតថា ដោយសារតែនាយពាក់មី ហត់នឿយហួសកម្លាំង​ មិនបានសម្រាកគ្រប់គ្រាន់ ទើបនាយដាក់សេរ៉ូមប៉ូវកម្លាំង។ ប៉ុន្ដែពេលនេះ អ្វីៗត្រូវបានលាតត្រដាងហើយ គឺ នាយពាក់មី បានបង្ហោះសារនៅក្នុងហ្វេសប៊ុក ប្រកាសក្តែងៗថា៖

 

 

 

 

 

 

 

 

 

 

 

 

 

 

«សេចក្តីប្រកាស! ខ្ញុំបាទពាក់មីសូមផ្អាកផឹកមួយរយះ​ដោយសារមានជំងីរលាកក្រពះ​ ដូចនេះសូមបងប្អូនមិត្រភក្រដែលធ្លាប់ផឹកជាមួយគ្នាមេត្តាជ្រាប​ ក្រែងលោហៅទៅផឹកខ្ញុំអត់ទៅអីអន់ចិត្ត​សូមអគុណ​»

 

 

 

 

ដូច្នេះ ការពិត នាយពាក់មី កើតជម្ងឺរលាកក្រពះ អាចដោយសារតែមូលហេតុបរិភោគសុរាច្រើនពេក ដល់ថ្នាក់លោកហ៊ានប្រកាសឲ្យមិត្តភក្ដិដែលធ្លាប់ហៅផឹកដឹងបែបនេះ ឬ ក៏អាចព្រោះតែលោកទទួលទានអាហារមិនទៀងពេលក៏ថាបានដែរ។ យើងមានតែជូនពរឲ្យនាយពាក់មី ឆាប់ជាសះស្បើយ!

 

Facebook Comment

Related Articles