រកប្ដីឯណាបានដូចគាត់! សុខចិត្តដើរ៤០គីឡូម៉ែត្រកាត់ព្យុះព្រិល ព្រោះដើម្បីឲ្យប្រពន្ធ…
បុរសដែលជាអ្នកធ្វើការចំណាកស្រុកម្នាក់ បានធ្វើឲ្យពិភពអ៊ីនធើណែតរំជួលចិត្តពេញប្រទេសចិនហើយពេលនេះ ព្រោះតែគាត់បានដើរអស់ប្រមាណ៤០គីឡូម៉ែត្រ បន្ទាប់ពីស្ថានីយ៍រថយន្ដក្រុងត្រូវបានបិទទ្វារដោយសារព្យុះព្រិលធ្ងន់ធ្ងរពេកនៅទីក្រុងសៀងហៃ។

លោក Zhao Fengzi ជាអ្នកធ្វើការនៅការដ្ឋានសំណង់ បានត្រឡប់ទៅស្រុកកំណើតកាលពីសប្ដាហ៍មុន ដោយត្រៀមនឹងថ្ងៃឈប់សម្រាកនាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្ដែ លោកបានជួបឧបសគ្គ បន្ទាប់ពីស្ថានីយ៍រថយន្ដក្រុងត្រូវបិទ មិនអាចចេញរថយន្ដបានទេ ព្រោះតែទីក្រុងសៀងហៃរងព្យុះព្រិលខ្លាំងពេក។ ដូច្នេះ បុរសចិត្តខ្លាំងម្នាក់នេះ មិនព្រមជិះតាក់ស៊ី ឬ សម្រាកនៅសណ្ឋាគារមួយយប់ឡើយ។ លោកក្លាហានសុខចិត្តដើរកាត់ព្រិល ពីក្រុងឡកយ៉ាងដល់ស្រុកកំណើតរបស់លោក អស់៤០គីឡូម៉ែត្រ ដោយស្ពាយឥវ៉ាន់ទាំងអស់នៅជាប់ខ្លួនថែមទៀត។

លោកបានបញ្ជាក់ថា នៅពេលដែលកាន់តែដើរ កាន់តែមានអារម្មណ៍កក់ក្ដៅ។ ចំណែកឯមូលហេតុដែលមិននឹកស្មានថាលោកសុខចិត្តធ្វើបែបនេះ គឺដោយសារតែលោកចង់សន្សំសំចៃលុយ ដើម្បីទុកទិញកាដូសំលៀកបំពាកថ្មីជូនប្រពន្ធសម្រាប់ថ្ងៃចូលឆ្នាំចិនខានមុខនេះ។ លោកឲ្យតម្លៃប្រាក់ខែដែលលោកខំប្រឹងរកដោយលំបាកណាស់ ដូច្នេះលោកមិនខ្ជះខ្ជាយលើការចំណាយដែលមិនចាំបាច់ទេ។

វ័យរបស់លោកក៏កាន់តែចាស់ដែរ ពិបាកនឹងរកការងារធ្វើណាស់។ ដូច្នេះប្រសិនបើលោកមិនខំសន្សំ លោកនឹងមិនសល់លុយឡើយ។ យ៉ាងណាមិញ លោកមានគម្រោងនឹងចូលនិវត្តន៍នាពេលឆាប់ៗនេះផង ព្រោះវ័យលោកក៏ដល់៦០ឆ្នាំដែរ៕
ប្រភព៖ Nextshark
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា