កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានថ្នាំមួយចំនួន នៅស្រុកស្ទឹងត្រង់
(កំពង់ចាម)៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន ចំណុចភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះលោកបានបញ្ជាឲ្យ លោកវរសេនីយ៍ត្រី ជីវ សេងរស់ ដឹកនាំតែម្ដង ដោយប្រើវិធានញុះញង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ អន គីមហាក់ អាយុ១៨ឆ្នាំ, ទី២៖ ឈ្មោះ អាង ថាវី អាយុ៣៣ឆ្នាំ និងទី៣៖ ឈ្មោះ វ៉ា វណ្ណដា អាយុ១៨ឆ្នាំ និងដកហូតបាន ម្សៅក្រាមពណ៌ស០៣កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង និងដាវ០១ដើម។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនទូរស័ព្ទមកទិញថ្នាំញៀន ហើយកម្លាំងជំនាញក៏ឃាត់ខ្លួនតែម្ដងឈ្មោះ យ៉េប យូសុះអាយុ២៣ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា